ជ័យលាភី “កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ (USDP)”
បន្ទាប់ពីបានឆ្លងកាត់ការបណ្តុះបណ្តាលចាប់ពីថ្ងៃព្រហស្បតិ៍ ៨កើត ដល់ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមហ៊ុន ស្មាត អាស្យាតា បានដឹកនាំនិស្សិតចំនួន៤៨នាក់ ដែលបានជាប់ពីការជ្រើសរើសកន្លងមក ឆ្ពោះទៅកាន់សណ្ឋាគារ សុខា សៀមរាប និងរមណីយដ្ឋាន ដើម្បីអភិវឌ្ឍន៍សមត្ថភាពនិស្សិតលើជំនាញសំខាន់ៗ ដោយផ្អែកលើគោលការណ៍ ៤C ដែលក្នុងនោះរួមមាន៖ ការទំនាក់ទំនង(Communication), ការគិតវិភាគបែបស៊ីជំរៅ (Critical Thinking, ការសហការណ៍(Corporation), និងការគិតច្នៃប្រឌិត(Creativity) បន្ថែមពីនោះនិស្សិតនិងទទួលបានការហ្វឹកហាត់ តាមរយៈលំហាត់ជាក់ស្តែង(Business...
សន្និសីទសារព័ត៌មានស្តីពី ដំណើរការ ការប្រើប្រាស់ និងលទ្ធផលនៃការអនុវត្តគម្រោងមូលនិធិ ស.អ. ឆ្នាំ២០១៧
ថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិស.អ. សម័យប្រជុំថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបញ្ចប់ ក្រុមប្រឹក្សាមូលនិធិ ស.អ. បានរៀបចំសន្និសីទសារព័ត៌មានអំពី ដំណើរការ ការប្រើប្រាស់ និងលទ្ធផលនៃការអនុវត្តគម្រោងមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឆ្នាំ២០១៧ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាមូលនិធិ ស.អ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អ៊ីវតឹក...
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. លើកទី៩
ភ្នំពេញ៖ ថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. បានបើកកិច្ចប្រជុំលើកទី៩ លើរបៀបវីរៈចំនួន០៨
១.របាយការណ៍ហិរញ្ញវត្ថុមូលនិធិប្រចាំឆ្នាំ ២០១៧
២.របាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តគម្រោង ស.អ. ឆ្នាំ២០១៧
៣.វិធានការចំពោះប្រតិបត្តិករមិនទាន់បង់ប្រាក់ក្នុងឆ្នាំ២០១៧ និងប្រតិបត្តិករបង់មិនទាន់គ្រប់
៤.វិធានការចំពោះការរកឃើញកម្រិតលម្អៀងនៃការបង់ចូលមូលនិធិឆ្នាំ២០១៧
៥.ការអនុម័តសំណើសុំប្រើប្រាស់ទឹកប្រាក់មូលនិធិដែលនៅសល់ក្នុងឆ្នាំ២០១៧
៦.ការរៀបចំសន្និសិទ្ធសារព័ត៌មានផ្សព្វផ្សាយពីសមិទ្ធផលនៃការប្រើប្រាស់មូលនិធិ ស.អ.
៧.ការអនុម័តលើគម្រោងបំពាក់កុំព្យូទ័រ និងសម្ភារបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅកម្រិតមធ្យមសិក្សាទុតិយភូមិ
៨.ផ្សេងៗ(CFOCN Seet-off 2017)
កម្មវិធី “Cambodia Tech Summit 2018”
រាជធានីភ្នំពេញ៖ ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) និងក្រុមហ៊ុនស្មាត អាស្យាតា (Smart Axiata) បានរៀបចំ Cambodia Tech Summit 2018 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួងប.ទ.)និងជាប្រធានក្រុមប្រឹក្សាមូលនិធិស.អ. ដោយប្រើប្រាស់កញ្ចប់ថវិការបស់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍...
ពិធីចុះអនុស្សរណៈនៃការយោគយល់ ស្តីពី SmartEdu Program កម្មវិធីអាហារូបករណ៍ និងកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យក្នុងព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ ៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ Raffles Hotel Le Royal មានពិធីចុះអនុស្សារណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Smart Axiata ស្តីពី “SmartEdu Program កម្មវិធីអាហារូបករណ៍ និងកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យក្នុងព្រះរាជាណាចក្រកម្ពុជា”។ គោលបំណងនៃការចុះអនុស្សារណៈនៃការយោគយល់នេះគឺដើម្បីអភិវឌ្ឍន៍និស្សិតដែលមានទេពកោសល្យ និងចង់ចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងយុគ្គសម័យឌីជីថលថ្មីនេះ។
កម្មវិធីអាហារូបករណ៍ SmartEdu និងកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យនៅកម្ពុជានេះ ទទួលបានការឧបត្តម្ភមួយផ្នែកពីមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (មូលនិធិស.អ.) ដែលជាមូលនិធិកើតចេញពីការបង់ទឹកប្រាក់១%នៃចំណូលដុលរបស់...
សកម្មភាពក្រុមអ្នកស្ម័គ្រចិត្ត ICTកម្ពុជា ក្នុងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារមូលនិធិ ស.អ. បានចូលរួមការចុះត្រួតពិនិត្យសកម្មភាពក្រុមនិស្សិតស្ម័គ្រចិត្ត ICT កម្ពុជា(CIV) នៅក្នុងខេត្តកំពង់ឆ្នាំង ជាមួយនឹងក្រុមការងារវិទ្យាស្ថាន NIPTICT និងក្រុមហ៊ុនSmart។
ក្រុមអ្នកស្ម័គ្រចិត្ត ICT កម្ពុជា ត្រូវបានជ្រើសរើសដោយវិទ្យាស្ថាន NIPTICT ដែលមានចំនួននិស្សិតស្ម័គ្រចិត្តសរុប ៤៨នាក់ ចែកចេញជា១២ក្រុម ក្នុង១ក្រុមមានសមាជិក៤នាក់។ ក្នុងនោះដែល ក្រុមនីមួយៗត្រូវចុះបេសកកម្មរបស់ខ្លួនទៅកាន់ខេត្តកំពង់ឆ្នាំង(ស្រុកទឹកផុស និងស្រុកកំពង់លែង) និងខេត្តកណ្តាល(ស្រុកស្អាង) ដែលមានរយៈពេល១ខែ។ បេសកកម្មរបស់ក្រុមអ្នកស្ម័គ្រចិត្ត គឺធ្វើការបណ្តុះបណ្តាលដល់មន្រ្តីមូលដ្ឋាន និងសិស្សវិទ្យាល័យ ដែលផ្តោតសំខាន់ទៅលើមុខវិជ្ជា៤គឺ៖ កុំព្យូទ័រ កម្មវិធីក្នុងទូរសព្ទ គណិតវិទ្យា...