ជំនួបសំណេះសំណាលរវាងក្រុមប្រឹក្សាភិបាលមូលនិធិស.អ.​ និងម្ចាស់ជ័យលាភី Echelon 27

ថ្ងៃច័ន្ទ ៥រោច ខែបឋមាសាឍ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែ កក្កដា ឆ្នាំ ២០១៨ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍ​លើវិស័យ​ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) និងសមាជិកក្រុមប្រឹក្សាមូលនិធិស.អ. បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន BookMeBus ជួបដើម្បីសំណេះសំណាល នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងជំនួបនេះ ឯកឧត្តម ត្រាំ អីុវតឹក បានចូលរួមអបអរសាទរដល់ក្រុមហ៊ុន BookMeBus ដែលបានទទួលពានរង្វាន់ Echelon 27 នៅតំបន់អាស៊ី ក្នុងប្រភេទពានរង្វាន់ការធ្វើដំណើរនិងការរស់នៅ...

កិច្ចប្រជុំលើកទី៨របស់ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ.

ភ្នំពេញ៖ ថ្ងៃច័ន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. បានបើកកិច្ចប្រជុំលើកទី៨ លើរបៀបវីរៈចំនួន០៥ ១. របាការណ៍ហិរញ្ញវត្ថុមូលនិធិ ស.អ. ២.ការកំណត់វិធានការចំពោះប្រតិបត្តិករដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់វិភាគទានឆ្នាំ២០១៧ ៣.សេចក្តីសម្រេចអនុម័តលើ "រូបសញ្ញា" របស់មូលនិធិ ស.អ. និងរបៀបប្រើប្រាស់រូបសញ្ញាក្នុងគម្រោងដែលប្រើប្រាស់មូលនិធិ ស.អ. ៤.ពិនិត្យនិងសម្រចលើ បែបបទនៃការត្រួតពិនិត្យ តាមដាននិងវាយតម្លៃការអនុវត្តគម្រោង ស.អ. ៥.ផ្សេងៗ  

ជ័យលាភី “ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ២០១៨”

ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី  ២១ ខែមិថុនា ឆ្នាំ ២០១៨ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងវិទ្យាស្ថានជាតិ NIPTICT បានរៀបចំពិធី ប្រគល់ពានរង្វាន់ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ 2018 ក្រោមអធិបតីភាព ឯកឧត្តម​ ត្រាំ អុីវតឹក រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង។ ក្នុងនោះដែរក៏មានការចូលរួមដាក់បង្ហាញនូវសេវាកម្ម និងផលិតផលរបស់ ក្រុមហ៊ុនបច្ចេកវិទ្យា សាជីវកម្ម  គ្រឹះស្ថាន ហិរញ្ញវត្ថុ ស្ថាប័នរដ្ឋ...

Young Innovator Program 2 បានរកឃើញក្រុមជ័យលាភីទាំង៥

ថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុន Smart បានរៀបចំកម្មវិធី Young Innovator Program នៅសណ្ឋាគារ Sunway Hotel Phnom Penh ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា និង ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីនិងទូរគមនាគមន៍។ កម្មវិធីនេះមានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍...