កិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិ ស.អ. លើកទី១៩

នារសៀលថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ.) ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួង ប.ទ. និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិ ស.អ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិ ស.អ. លើកទី១៩ ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈ មានដូចខាងក្រោម៖ ១. វឌ្ឍនភាពការងារលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. និងក្រុមប្រឹក្សាមូលនិធិ ស.អ. ២. វឌ្ឍនភាពគម្រោង Digital Skills...

ពិធី​ប្រគល់​ពាន​រង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ២០២០

កម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា២០២០ (Cambodia Women In Tech 2020) គឺជាកម្មវិធីបង្កើតឡើងដើម្បីផ្តល់កិត្តិយស និងទទួលស្គាល់នូវស្នាដៃរបស់ស្ត្រីដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យ ប.គ.ព ក្នុងព្រះរាជាណាចក្រកម្ពុជា។ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០  បេក្ខនារីឆ្នើមចំនួន ០៥ រូប បានទទួលពានរង្វាន់ពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពាន់រង្វាន់ទាំង៥ ប្រភេទនោះមានដូចខាងក្រោម៖ ១. ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា​ (Cambodia Woman Entrepreneur Award) បានទៅ “លោកស្រី គង់ សូរីតាជាស្ថាបនិក និងជាអគ្គនាយិកា ក្រុមហ៊ុន...

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ លើកទី១៧

ព្រឹកថ្ងៃចន្ទ ១រោច ខែអាសាធ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក្រសួង ប.ទ)និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ-CBRD Fund លើកទី១៧ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖ ១ របាយការណ៍ហិរញ្ញវត្ថុមូលនិធិស.អ.២ សំណើសុំអនុម័តថវិកាដល់គម្រោងផ្ដល់អាហារូបករណ៍៣ ផ្សេងៗ

ការប្រគល់ពានរង្វាន់ជូនជ័យលាភីនៃកម្មវិធីអក្ខរកម្មឌីជីថល (Digital Literacy)

នាថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែ មីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍ​លើវិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) បានធ្វើជាគណៈអធិបតីក្នុងពិធីបិទ និងប្រគល់ពានរង្វាន់ជូនជ័យលាភីនៃកម្មវិធីអក្ខរកម្មឌីជីថល (Digital Literacy) ដោយមានការចូលរួមពីថ្នាក់ដឹកនាំមកពីក្រសួងទាំងពីរ, ក្រុមប្រឹក្សាមូលនិធិ ស.អ.,...

ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា ដឹកនាំក្រុមការងារចុះពិនិត្យវិទ្យាល័យដែលបានបំពាក់កំព្យូទ័រនិងសម្ភារបច្ចេកទេសសម្រាប់គាំទ្រការអប់រំតាមប្រព័ន្ធឌីជីថល

កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេតា្ត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ) និងជា​អនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍ​លើវិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប.ទ និងជាប្រធានក្រុមប្រឹក្សាមូលនិធិស.អ., មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. និងតំណាងវិទ្យាស្ថានជាតិ NIPTICT បានចុះពិនិត្យវិទ្យាល័យចំនួន០៥​ (ប្រាំ)  ដែលត្រូវបានបំពាក់កំព្យូទ័រនិងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថល នៅខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ...

កម្មវិធីស្រ្តីកម្ពុជាក្នុងវិស័យបចេ្ចកវិទ្យា ២០២០

“កម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបចេ្ចកវិទ្យា២០២០” គឺជាការផ្តួចផ្តើម​របស់​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​​ ដើម្បី​​ជំរុញលើក​ទឹក​ចិត្ត​​ស្ត្រី​​​កម្ពុជា​ដែល​បាន​ចូលរួម​យ៉ាង​សស្រាក់​សស្រាំ​នា​ពេល​កន្លង​មកក្នុងការ​​អភិវឌ្ឍវិស័យ ប.គ.ព ។ សម្រាប់​ឆ្នាំ២០២០ នេះជាលើកទី៣ ហើយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​​ បានរៀបចំកម្មវិធីនេះក្រោមប្រធានបទ “ស្ត្រី និង សេដ្ឋកិច្ចឌីជីថល”។ កម្មវិធី​នេះ​នឹងផ្តល់​​រង្វាន់​ដល់​ស្រ្តី​ឆ្នើម​ចំនួនប្រាំ​រូប ដែល​​បាន​​ជ្រើសរើស​​​ចេញ​ពីចំណោម​អ្នកមាន​​​​ស្នាដៃទាំង​ឡាយ​​​ក្នុងវិស័យ​បច្ចេកវិទ្យានៅកម្ពុជា​ដើម្បីទទួល​ពានរង្វាន់កិត្តិយស​ជា”​ស្រ្តី​ឆ្នើម​ក្នុងវិស័យ​បច្ចេកវិទ្យាប្រចាំឆ្នាំ២០២០” ពីក្រសួង​ ប.ទ។ ហើយ​ការផ្តល់​ពានរង្វាន់​កិត្តិយស​ដល់​​ស្រ្តី​ឆ្នើម​​ នឹង​ប្រព្រឹត្តិទៅក្នុងព្រឹត្តិការណ៍ “ឌីជីថលកម្ពុជា ២០២០(Digital Cambodia 2020)”​ ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅសាលពិព័រណ៍កោះពេជ្រ ។ ពានរង្វាន់កិត្តិយស​សម្រាប់ឆ្នាំ២០២០ មាន​ ០៥ ប្រភេទដូចខាងក្រោម៖ ១. សហគ្រិន​ស្ត្រី​ឆ្នើម​ក្នុងវិស័យ​បច្ចេកវិទ្យា​ (​Cambodian Woman ICT Entrepreneur Award) នឹងត្រូវបាន​ផ្តល់​ដល់​​ស្រ្តី​​ដែលមានភាពជាអ្នកដឹកនាំ និងបាន​ធ្វើ​អាជីវកម្មខាង​ផ្នែក​ប.គ.ព ប្រកបដោយ​ជោគជ័យ​​​ មានការទទួលស្គាល់​ក្នុង​ស្រុក​និង​អន្តរជាតិ ព្រមទាំង​សក្តានុពល​ក្នុងការពង្រីកមុខ​របរ​របស់​ខ្លួន។ ២.​ វិស្វករ​ស្រ្តី​​ជោគជ័យ​ក្នុងជំ​នាញ​ ប.គ.ព (Cambodian Woman​...