សកម្មភាពក្រុមអ្នកស្ម័គ្រចិត្ត ICTកម្ពុជា ក្នុងខេត្តកំពង់ឆ្នាំង

1638

កំពង់ឆ្នាំង៖ ថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារមូលនិធិ ស.អ. បានចូលរួមការចុះត្រួតពិនិត្យសកម្មភាពក្រុមនិស្សិតស្ម័គ្រចិត្ត ICT កម្ពុជា(CIV) នៅក្នុងខេត្តកំពង់ឆ្នាំង ជាមួយនឹងក្រុមការងារវិទ្យាស្ថាន NIPTICT  និងក្រុមហ៊ុនSmart។

ក្រុមអ្នកស្ម័គ្រចិត្ត ICT កម្ពុជា ត្រូវបានជ្រើសរើសដោយវិទ្យាស្ថាន NIPTICT ដែលមានចំនួននិស្សិតស្ម័គ្រចិត្តសរុប ៤៨នាក់ ចែកចេញជា១២ក្រុម ក្នុង១ក្រុមមានសមាជិក៤នាក់។ ក្នុងនោះដែល ក្រុមនីមួយៗត្រូវចុះបេសកកម្មរបស់ខ្លួនទៅកាន់ខេត្តកំពង់ឆ្នាំង(ស្រុកទឹកផុស និងស្រុកកំពង់លែង) និងខេត្តកណ្តាល(ស្រុកស្អាង)​ ដែលមានរយៈពេល១ខែ។ បេសកកម្មរបស់ក្រុមអ្នកស្ម័គ្រចិត្ត គឺធ្វើការបណ្តុះបណ្តាលដល់មន្រ្តីមូលដ្ឋាន និងសិស្សវិទ្យាល័យ ដែលផ្តោតសំខាន់ទៅលើមុខវិជ្ជា៤គឺ៖     កុំព្យូទ័រ កម្មវិធីក្នុងទូរសព្ទ គណិតវិទ្យា និងភាសាអង់គ្លេស។

គោលបំណងរបស់កម្មវិធី គឹចូលរួមអភិវឌ្ឍន៍មូលដ្ឋាន តាមរយៈកាបណ្តុះបណ្តាលលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព៍ត៌មាន។ លើកកំពស់ប្រសិទ្ទភាពការងាររបស់មន្រ្តីមូលដ្ឋាន និងលើកទឹកចិត្តសិស្ស យុវជន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ កាត់បន្ថយគម្លាតចំណេះដឹងលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន រវាងទីក្រុង និងជនបទ។ លើកកំពស់ការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយអំពីសហគមន៍ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងផ្តល់ឱកាសឱ្យយុវជនចែករំលែក និងទទួលយកចំណេះដឹង និងបទពិសោធន៍ រវាងទីក្រុង និងជនបទ។

 

ក្រុមទ័ព្ទបច្ចេកវិទ្យា ធ្វើការបណ្តុះបណ្តាលក្នុង ឃុំពោធិ៍ ស្រុកកំពង់លែង

ក្រុមមិត្តល្អ ធ្វើការបណ្តុះបណ្តាលក្នុង ឃុំច្រណូក ស្រុកកំពង់លែង

ក្រុមចតុមុខសាមគ្គី ធ្វើការបណ្តុះបណ្តាលក្នុងឃុំដា ស្រុកកំពង់លែង

ក្រុមត្រីវិស័យ ធ្វើការបណ្តុះបណ្តាលក្នុង ឃុំក្រាំងស្គារ ស្រុកទឹកផុស

ក្រុមសប្បាយរៀន ធ្វើការបណ្តុះបណ្តាលក្នុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស

ក្រុមទឹកចិត្តមិត្តខ្ញុំ ធ្វើការបណ្តុះបណ្តាលក្នុង ឃុំក្បាលទឹក ស្រុកទឹកផុស