ពិធីប្រគល់ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា ២០១៩
ពិធីប្រគល់ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាទាំង៥រូបបានប្រារព្ធឡើងកាលពីយប់ថ្ងៃទី១៥ មីនា ២០១៩ ល្ងាចមិញនេះ នៅសណ្ឋាគារ Raffle Le Royal រៀបចំឡើងដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្រោមអធិបតេយ្យភាព ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។សម្រាប់ឆ្នាំ២០១៩នេះ យើងទទួលបានពាក្យស្នើសុំបេក្ខភាពសរុបចំនួន៣៦នាក់ ហើយបន្ទាប់ពីដាក់ពាក្យរួចមានការជ្រើសរើស២ដំណាក់កាល។
ដំណាក់កាលទី១ ជាការជ្រើសរើសសម្រិតសម្រាំងលើភាពត្រឹមត្រូវតាមលក្ខខណ្ឌ និងសក្ដានុពលរបស់បេក្ខនារីទាំងអស់។ យើងមានគណកម្មការចំនួន៥រូប ដែលក្នុងដំណាក់កាលនេះយើងជ្រើសរើសបាន១៨នាក់ ដែលត្រូវបញ្ជូនដល់ការជ្រើសរើសក្នុងដំណាក់កាលបន្ត។
ទី២ ជាការសម្ភាសជាមួយបេក្ខនារីផ្ទាល់ ជាមួយគណកម្មការមកពីស្ថាប័នចម្រុះមានដូចជា តំណាងក្រសួងកិច្ចការនារី អង្គការក្រៅរដ្ឋាភិបាល តំណាងសហគមន៍បច្ចេកវិទ្យា សមាគមន៍សហគ្រិនស្ត្រីកម្ពុជា និងតំណាងក្រសួងប្រៃសណីយ៍...
ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩
កម្មិវិធី ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ ធ្វើឡើងក្រោមប្រធានបទ “ផែនទីបង្ហាញផ្លូវ អាស៊ាន ទៅកាន់ឧស្សាហកម្ម ៤.០” គឺជាកម្មវិធីពិព័រណ៍ រួមជាមួយនិងសន្និសីទ ស្ថីអំពីបច្ចេកវិទ្យាឌីជីថលដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ទទួលបានជោគជ័យ ជាមួយការគាំទ្រចូលរួមយ៉ាងច្រើនកុះករ លើសពីការរំពឹងទុក។កម្មវិធីនេះ ទទួលបានការចូលរួមពីមហាជនទូទៅ, យុវជន ជាសិស្សានុសិស្ស, អ្នកបច្ចេកទេស, ចូលចិត្តខាងផ្នែកបច្ចេកវិទ្យា, អាជីវកម្មទាក់ទងក្នុងវិស័យបច្ចេកវិទ្យា នៅក្នុងស្រុក និងក្នុងតំបន់, តំណាងរបស់រដ្ឋាភិបាល, គ្រឹះស្ថានឧត្តមសិក្សា, អង្គការមិនរកប្រាក់ចំណេញ សរុបប្រមាណជា ១៥,០០០នាក់ ជារៀងរាលថ្ងៃ ក្នុងរយៈពេល...
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. លើកទី១១
នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ-CBRD Fund)
ភ្នំពេញ៖រសៀលថ្ងៃអង្គារ ០៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. បានបើកកិច្ចប្រជុំលើកទី១១ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារ:ស្ដីពី៖
១.ផែនការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០១៩-២០២០
២.គម្រោងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យា និង
៣.ការបំពាក់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេសសម្រាប់គាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ចំនួន០២គម្រោងស្ថិតនៅវិទ្យាល័យ ហ៊ុនសែនកំពង់លែង ស្រុកកំពង់លែង និង វិទ្យាល័យហ៊ុនសែនទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង...
ការចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងបំពាក់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀន បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្រិតមធ្យមសិក្សាទុតិយភូមិ
ថ្ងៃសុក្រ ១៣ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានរៀបចំពិធីចុះកិច្ចព្រមព្រៀងត្រីភាគីដើម្បីអនុវត្តគម្រោងបំពាក់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅកម្រិតមធ្យមសិក្សាទុតិយភូមិ រវាង ក្រុមប្រឹក្សាមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា-គមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិ ស.អ.) និងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Viettel (Cambodia)។
ការអនុវត្តគម្រោងនេះមានគោលដៅចម្បងគឺបំពាក់បំណិនវិជ្ជាជីវៈខាងផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដល់សិស្សមធ្យមសិក្សា ក៏ដូចជាដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ពួកគាត់ក្នុងការចាប់យកជំនាញបច្ចេកវិទ្យានៅថ្នាក់ឧត្តមសិក្សា។ បន្ថែមពីលើនេះ គម្រោងនេះមានបំណងផ្តល់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា សម្រាប់បម្រើដល់គោលដៅអប់រំផ្សេងទៀតរបស់ក្រសួងអប់រំ...
សន្និសីទសារព័ត៌មានស្តីអំពី “ឌីជីថល កម្ពុជា ២០១៩”
ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានរៀបចំសន្និសីទសារព័ត៌មានអំពីកម្មវិធី “ឌីជីថលកម្ពុជា ២០១៩ (Digital Cambodia 2019)” ក្រោមអធិបតីភាព ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ.) និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិ ស.អ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ...
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. លើកទី១០
ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨
ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. បានបើកកិច្ចប្រជុំលើកទី ១០ លើរបៀបវីរៈចំនួន០៣៖
១.ការរៀបចំផែនការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ២០១៩-២០២០
២.ការអនុម័តលើគម្រោងថវិការបស់ក្រុមប្រឹក្សាភិបាលមូលនិធិស.អ. និងលេខាធិការដ្ឋានឆ្នាំ២០១៩។
៣.ផ្សេងៗ។