កម្មវិធីស្រ្តីកម្ពុជាក្នុងវិស័យបចេ្ចកវិទ្យា ២០២០
“កម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបចេ្ចកវិទ្យា២០២០” គឺជាការផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ដើម្បីជំរុញលើកទឹកចិត្តស្ត្រីកម្ពុជាដែលបានចូលរួមយ៉ាងសស្រាក់សស្រាំនាពេលកន្លងមកក្នុងការអភិវឌ្ឍវិស័យ ប.គ.ព ។ សម្រាប់ឆ្នាំ២០២០
នេះជាលើកទី៣ ហើយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីនេះក្រោមប្រធានបទ
“ស្ត្រី និង
សេដ្ឋកិច្ចឌីជីថល”។ កម្មវិធីនេះនឹងផ្តល់រង្វាន់ដល់ស្រ្តីឆ្នើមចំនួនប្រាំរូប
ដែលបានជ្រើសរើសចេញពីចំណោមអ្នកមានស្នាដៃទាំងឡាយក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជាដើម្បីទទួលពានរង្វាន់កិត្តិយសជា”ស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាប្រចាំឆ្នាំ២០២០”
ពីក្រសួង ប.ទ។ ហើយការផ្តល់ពានរង្វាន់កិត្តិយសដល់ស្រ្តីឆ្នើម
នឹងប្រព្រឹត្តិទៅក្នុងព្រឹត្តិការណ៍ “ឌីជីថលកម្ពុជា ២០២០(Digital Cambodia 2020)” ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០
នៅសាលពិព័រណ៍កោះពេជ្រ ។
ពានរង្វាន់កិត្តិយសសម្រាប់ឆ្នាំ២០២០
មាន ០៥ ប្រភេទដូចខាងក្រោម៖
កិច្ចប្រជុំលើកទី៨របស់ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ.
ភ្នំពេញ៖ ថ្ងៃច័ន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. បានបើកកិច្ចប្រជុំលើកទី៨ លើរបៀបវីរៈចំនួន០៥
១. របាការណ៍ហិរញ្ញវត្ថុមូលនិធិ ស.អ.
២.ការកំណត់វិធានការចំពោះប្រតិបត្តិករដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់វិភាគទានឆ្នាំ២០១៧
៣.សេចក្តីសម្រេចអនុម័តលើ "រូបសញ្ញា" របស់មូលនិធិ ស.អ. និងរបៀបប្រើប្រាស់រូបសញ្ញាក្នុងគម្រោងដែលប្រើប្រាស់មូលនិធិ ស.អ.
៤.ពិនិត្យនិងសម្រចលើ បែបបទនៃការត្រួតពិនិត្យ តាមដាននិងវាយតម្លៃការអនុវត្តគម្រោង ស.អ.
៥.ផ្សេងៗ