កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. លើកទី១៤

1013

ព្រឹក​ថ្ងៃអង្គារ​ ​៧​រោច​ ​ខែ​អាសាឍ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ-CBRD Fund លើកទី១៤ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖

​. ​របាយការណ៍​លទ្ធផល​នៃ​ការងារ​និង​អនុវត្ត​គម្រោង​ឆ្នាំ​២​០​១​៧​-​២​០​១​៨​ ​របស់​មូលនិធិ​ ​ស​.​អ​

​២​. ​សំណើ​សុំ​ទូទាត់​ ​និង​ការ​អនុវត្ត​គម្រោង​ ​របស់​ក្រុមហ៊ុន​ស្មា​ត​អា​ស្យា​តា​

​. ​សំណើ​សុំ​អាហារូបករណ៍​បន្ត​ការសិក្សា​ថ្នាក់បណ្ឌិត​ ​អនុ​បណ្ឌិត​ ​នៅ​ប្រទេស​បារាំង​

​៤​. ​សំណើ​សុំ​រៀបចំ​ ​Seed​star​s ​Region​a​l​ ​Summit​

​៥​. ​បទ​បង្ហាញ​គម្រោង​ ​T​e​c​h​ ​Center​ ​ស្នើសុំ​ដោយ​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​៕​