ឯកឧត្តម កាន ច័ន្ទមេតា្ត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ) និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប.ទ និងជាប្រធានក្រុមប្រឹក្សាមូលនិធិស.អ. បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាមូលនិធិ ស.អ. រួមមាន ឯកឧត្តម អៀង ស៊ុនលី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានទី២នៃក្រុមប្រឹក្សាមូលនិធិស.អ. ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋាន ប.គ.ព និងជាប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. ឯកឧត្តម សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន លោកស្រី តាន់ សូដានី ប្រធាននាយកដ្ឋានគោលនយោបាយ ប.គ.ព និងជាអនុប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិស.អ. និងលោកស្រី សន សុម៉ាធិ មន្ត្រីនៃនាយកដ្ឋាន ប.គ.ព និជាសមាជិកនៃលេខាធិការដ្ឋានក្រុមប្រឹក្សាមូលនិធិ ស.អ. ចូលរួមកិច្ចប្រជុំ Global Entrepreneurship Congress នៅទីក្រុង Istanbul ប្រទេស Turkey ។ គួរកត់សម្គាល់ផងដែរថា មុននឹងមានកិច្ចប្រជុំ Global Entrepreneurship Congress នៅទីក្រុង Istanbul ប្រទេស Turkey គណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម កាន ច័ន្ទមេត្តា ក៏បានចូលរួម The Startup Nations Ministerial កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ផងដែរ។
The Startup Nations Ministerial គឺជាកិច្ចសន្ទនាកំរិតខ្ពស់មួយសម្រាប់ថ្នាក់ដឹកនាំនិងអ្នកជំនាញផ្នែកគោលនយោបាយសហគ្រិនភាពដើម្បីពិភាក្សាអំពីរបៀបដែលស្ថាប័នរដ្ឋទូទាំងពិភពលោកអាចជួយក្នុងការជំរុញឱ្យ មានការរីកចម្រើន ផែ្នកសហគ្រិនភាព និងជួយជំរុញដល់កិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីជួយដល់ផ្នែកជំនួយផងដែរ។ គួរកត់សម្គាល់ផងដែរថា កិច្ចសន្ទនាខាងលើនេះ ត្រូវបានដឹកនាំដោយក្រុមប្រឹក្សានៃថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលមួយចំនួនរួមមាន លោកបណ្ឌិត Pichet Durongkaveroi រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គម នៃព្រះរាជាណាចក្រថៃឡង់ លោកស្រី Lindiwe Zulu, រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជំនួញធន់តូច នៃប្រទេសអាហ្វ្រិកខាងត្បូង លោកស្រី Kristin Schreiber ប្រធានកម្មវិធីរបស់សហគមអ៊ឺរ៉ុបសម្រាប់ការប្រកួតប្រជែងនៃសហគ្រាសនិងសហគ្រាសខ្នាតតូចនិងមធ្យមនៃគណៈកម្មការ អ៊ឺរ៉ុប និង លោក Mariano Mayer លេខានៃសហគ្រិននិងសហគ្រាសខ្នាតតូចនិងមធ្យម នៃប្រទេសអាហ្សង់ទីន។
ប្រធានបទចំនួនបី ត្រូវបានយកមកពិភាក្សាក្នុងកិច្ចសន្ទនានេះរួមមាន៖
1. Governing with dynamic, growth-oriented businesses in mind
2. The role of entrepreneurship ecosystems
3. Digital inclusion for entrepreneurship ecosystem
បន្ទាប់ពីកិច្ចសន្ទនាបានបញ្ចប់ ប្រតិភូនៃប្រទេសដែលបានចូលរួម STARTUP NATIONS MINISTRIAL បានព្រមព្រៀងគ្នាលើចំណុចមួយចំនួនដូចជា បន្តពង្រឹងលក្ខខណ្ឌទីផ្សារ ពង្រឹងសមត្ថភាពរដ្ឋក្នុងការរៀបចំ អនុវត្ត និងវាយតម្លៃគោលនយោបាយ សហការក្នុងការផ្លាស់ប្តូរចំណេះដឹងរវាងស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងអ្នកអនុវត្ត និងស្វែងរកឱកាសចូលរួម Startup Nations Ministerial 2019 ដើម្បីវាយតម្លៃដំណើរការនៃការព្រមព្រៀងខាងលើនេះ។
កិច្ចប្រជុំ Global Entrepreneurship Congress នៅទីក្រុង Istanbul ប្រទេស Turkey ត្រូវបានចាប់ប្រារព្វចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ក្រោមអធីបតីភាពឯកឧត្តម Recep Tayyip Erdogan ប្រធានាធិបតីប្រទេស Turkey ដែលមានតំណាងមកពី ១៧០ ប្រទេស សរុបមាន ៣០០0 រូប។ ចំពោះព្រះរាជាណាចក្រកម្ពុជា មានតំណាងចូលរួមពីវិស័យសារធារណៈ និងវិស័យឯកជន។ វិស័យឯកជន មានឧកញ៉ា សុខ ពិសិដ្ឋ នាយកគ្រប់គ្រងនៃបណ្តាញសហគ្រិន-ភាពសកល (Global Entrepreneurship Network) សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងបុគ្គលពាក់ព័ន្ធផ្សេងទៀត។ ក្នុងកិច្ចប្រជុំ Global Entrepreneurship Congress ឯកឧត្តម កាន ច័ន្ទមេត្តា ក៏ត្រូវបានអញ្ជើញធ្វើជាវាគ្មិនក្នុងកម្មវិធី STEM + Future of Work នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ផងដែរ។
កិច្ចប្រជុំ Global Entrepreneurship Congress មានកម្មវិធីសំខាន់ៗជាច្រើន ហើយដែលអ្នកចូលរួមអាចសម្រេចចិត្តចូលរួមកម្មវិធីទាំងនោះតាមចំណាប់អារម្មណ៍របស់ខ្លួន។ កម្មវិធីក្នុង Global Entrepreneurship Congress មានដូចខាងក្រោមនេះ៖
-GEN Annual Meeting
-Facebook Future of Business” Report + Discussion. Challenges facing women-owned small businesses: scale, support, and access of finance
-City Ecosystem Leadership Highlight
-Startup Nations Policy Dialogue
-Global Enterprise Registration
-Startup Nations Policy Dialogue
-Startup Nations Policy Hack
-One Global Entrepreneurial Ecosystem
-Scale-up + New Entrepreneurial Frontiers
-The Dimensions of the Entrepreneurial Mindset
-The Role of Governments in Building Entrepreneurial Ecosystems
-Innovation in Government & the Public Policy Lean Canvas
-Tools for Startup Nations: Atlas of Policies + Policy Hack
-Measuring Entrepreneurial Mindset
-A Gathering in Review + The Outlook for GEC