កិច្ចប្រជុំលើកទី៦របស់ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ.

744

ភ្នំពេញ៖ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. បើកកិច្ចប្រជុំលើកទី០៦ លើរបៀបវីរៈចំនួន០៦

១.ពិនិត្យលើវឌ្ឍនភាពនៃការរៀបចំការកសាងមជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់ការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន។

២.ពិនិត្យនិងអនុម័តលើគម្រោងកិច្ចសហការផ្តល់អាហារូបករណ៍រវាងវិទ្យាស្ថានជាតិ និងស្ថានទូតបារាំងសម្រាប់ថ្នាក់អនុបណ្ឌិត ផ្នែកទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

៣.ពិនិត្យនិងអនុម័តលើការស្នើសុំទូទាត់ជាមុនរវាងវិភាគទានមូលនិធីស ស.អ. ជាមួយនិឹងគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ និងនវានុវត្តន៍ របស់ប្រតិបត្តិករទូរគមនាគមន៍ សម្រាប់ឆ្នាំ២០១៨។

៤.ពិនិត្យនិងអនុម័តលើទំហំទឹកប្រាក់ស្នើសុំទូទាត់ជាមុនរវាងវិភាគទានមូលនិធិ ស.អ. ជាមួយនឹងគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ និងនវានុវត្តន៍ របស់ប្រតិបត្តិករទូរគមនាគមន៍ សម្រាប់ឆ្នាំ២០១៧។

៥.ពិនិត្យនិងអនុម័តលើគម្រោងបំពាក់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេស ដល់សាលាចំណេះដឹងទូទៅ។

៦.កិច្ចការពាក់ព័ន្ធផ្សេងៗទៀត។