កម្មវិធី “Echelon Trip for Cambodian Startups and Policy Maker”

891

កម្មវិធី Echelon Trip for Cambodian Startups and Policy Maker” បាន​ចាប់ផ្តើម​បើក​​ដំណើរការ​នៅ​ថ្ងៃទី​២៥​ ខែ​មេសា​ ឆ្នាំ២០១៨ នៅ​ទីក្រុង​ភ្នំពេញ​។ ​កម្មវិធីនេះត្រូវបាន​រៀបចំ​ឡើង​ដោយ​កិច្ចសហការរវាងវិទ្យាស្ថានNIPTICT ក្រុមហ៊ុន e27 ​​​និងក្រុមហ៊ុន​ស្មាត​អាស្យាតា ក្រោម​ការ​​ឧបត្ថម្ភ​របស់​មូលនិធិ​​​  ស.អ. ​​នៃ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​​​​​ដោយ​មានគោលបំណង​​ជ្រើសរើសអាជីវកម្មថ្មីនៅក្នុងប្រទេសកម្ពុជាដើម្បីចូលរួមជាមួយ​អាជីវកម្មឈានមុខ​ជាងគេទាំង១០០ ដែលបានជ្រើសរើស​ចេញ​ពីប្រទេសចំនួន២១​ ​​ក្នុង​តំបន់​អាស៊ី​។

ឯកឧត្តម​ កាន​ ច័ន្ទមេត្តា​ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ បាន​លើកឡើងថា មូលហេតុ​ដែលក្រសួង​ឧបត្ថម្ភនិងគាំទ្រ​យក​កម្មវិធីនេះ​មកធ្វើ​នៅ​​កម្ពុជា គឺ​ដើម្បី​បង្កើត​និងពង្រី​ក​ឱកាសដល់​អាជីវកម្មក្នុងស្រុក​​ ឈាន​ចូល​ទៅថ្នាក់តំបន់ និងពិភពលោក​​ ព្រមទាំង​ដើម្បីបង្ហាញនូវសក្តានុពល​​​នៃ​ឧស្សាហកម្ម​ ប.គ.ព.​របស់​កម្ពុជា​​។ យើង​ចង់​បង្កើត​នូវ បរិយាស​កាស​អំណោយផល​អាជីវកម្ម​ក្នុងស្រុក​​ ដោយជំរុញការ​បង្កើត​ថ្មី ការប្រកួត​ប្រជែង និងការបង្កើត​ បណ្តាញ​ទំនាក់ទំនង​ ទៅ​ក្នុង​ទី​ផ្សា​​​រផ្នែកបច្ចេកវិទ្យា​ដ៏ទូលំទូលាយ​នៅ​ក្រៅប្រទេស។​

នៅក្នុង​កម្មវិធី​លើកទី​១នេះ​ ​Startups នៅកម្ពុជា​ចំនួន​២១​ បាន​ដាក់ពាក្យចូលរួម​ប្រកួត​ប្រជែង​។ ក្នុងចំណោមនេះ​ ក្រុមហ៊ុន​ចំនួន០៥​ ដែល​មាន​សក្តានុពល​ជាងគេ​ នឹង​ត្រូវ​ជ្រើសរើ​សឱ្យចូល​រួមក្នុង​វគ្គបណ្តុះបណ្តាល​បន្ថែម ក៏ដូចជាចូលរួម​​តាំង​ពិព័ណ៌នូវផលិតផលរបស់ខ្លួន ​​ជាមួយបណ្តា Startups ​នានា​មក​ពីប្រទេសផ្សេងៗនៅ​ក្នុងកម្មវិធី​ Echelon Summit ២០១៨ ​នៅប្រទេស​សិង្ហបូរី​ នាអំឡុងខែ​មិថុនាខាងមុខ។

ក្រុមហ៊ុន៥ដែលបានទទួលបានជ័យលាភី​ក្នុងការជ្រើសរើសមាន៖ ១. Bookmebus  ២. Camboticket ៣. Demine Robotics ៤. SPARE និង  ៥.Goama។ ក្រុមហ៊ុនទាំងនេះនិងត្រូវចូលរួមការតាំងពិព័រកម្មវិធី​ Echelon Summit 2018 គឺជាកម្មវិធីពិពណ៌ថ្នាក់អន្តរជាតិសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅនៅចុងខែមិថុនានៅសិង្ហបូរី​។ កម្មវិធីនេះនឹងមានការចូលរួមតាំងពិពណ៌ពីសំណាក់ Startupsមាន​សក្តានុពល​ មកពីប្រទេសផ្សេងៗ​ក្នុងតំបន់ ដែល​ផ្តល់​ឱកាស​ដល់​Startup​ទាំងនោះបង្កើត​​ទំនាក់ទំនង​ជាមួយ​អ្នកវិនិយោគ ក្រុមហ៊ុន និងសហគ្រាស​ធំៗ ដើម្បីបង្កើតបណ្តាញ និង​ស្វែងរក​ទុន​សម្រាប់​ការពង្រីក​អាជីវកម្ម​របស់​ខ្លួន​។