ភ្នំពេញ៖ នាថ្ងៃចន្ទ ១១កើត ខែកត្តិក នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ត្រាំ អុីវតឹក ដឹកនាំប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីពិនិត្យពិភាក្សានិងសម្រេចលើរបៀបវារៈចំនួន០៣ គឺ
១.ការជ្រើសរើសធនាគារដើម្បីបើកគណនីរបស់មូលនិធិ ស.អ.
២.ផែនការការងារ និងផែនការហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សាភិបាល និងលេខាធិការដ្ឋានឆ្នាំ២០១៧
៣.ការផ្ដល់លាភការ ប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភសម្រាប់ក្រុមប្រឹក្សាភិបាល និងមន្ត្រីនៃលេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលមូលនិធិ និងការងារពាក់ព័ន្ធផ្សេងទៀត៕