នៅថ្ងៃអាទិត្យ ០២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅសាលអគារ A នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាមានការរៀបចំកម្មវិធី Technovation សម្រាប់ឆ្នាំ២០១៩ ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងអប់រំ យុវជន និងកីឡា, ក្រោមកិច្ចសហការជាមួយគម្រោង Development Innovations និងចូលរួមឧបត្ថម្ភដោយមូលនិធិ ស.អ.។ កម្មវិធីTechnovation កម្ពុជា ជាកម្មវិធីប្រប្រកួតប្រជែងផ្តោតសំខាន់ទៅលើការលើកទឹកចិត្តកុមារី ឬយុវនារី ក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ច តាមរយៈកម្មវិធីបណ្តុះបណ្តាលរយៈពេល១២សប្តាហ៍ ស្តីពី«ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ (Mobile App) និង សហគ្រិនភាព» ដល់កុមារី ឬយុវនារីចាប់ពីអាយុ១០-១៨ឆ្នាំ ដែលវគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃអាទិត្យ ចំនួន១២សប្តាហ៍ ចាប់ពីថ្ងៃទី០៦ ខែមករា ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ និងកម្មវិធីប្រកួតប្រជែងកម្រិតថ្នាក់ជាតិបានប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩។
កម្មវិធីTechnovation កម្ពុជា ជាកម្មវិធីប្រប្រកួតប្រជែងផ្តោតសំខាន់ទៅលើការលើកទឹកចិត្តកុមារី ឬយុវនារី ក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ច តាមរយៈកម្មវិធីបណ្តុះបណ្តាលរយៈពេល១២សប្តាហ៍ ស្តីពី«ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ (Mobile App) និង សហគ្រិនភាព» ដល់កុមារី ឬយុវនារីចាប់ពីអាយុ១០-១៨ឆ្នាំ ដែលវគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃអាទិត្យ ចំនួន១២សប្តាហ៍ ចាប់ពីថ្ងៃទី០៦ ខែមករា ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ និងកម្មវិធីប្រកួតប្រជែងកម្រិតថ្នាក់ជាតិបានប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩។ គួរបញ្ជាក់ផងដែរថាកម្មវិធី Technovation ២០១៩ ទោះបីជាមានក្រុមចំនួន១៣ ក្នុងចំណោម៣៩ក្រុមដែលត្រូវបានជ្រើសរើសជាប់ជាបេក្ខភាពប្រកួតថ្នាក់ជាតិ ប៉ុន្តែក្រុមទាំង៣៩ដទៃទៀតនឹងមានសិទ្ធិចូលរួមការប្រកួត Global Technovation ដែលនឹងប្រព្រឹត្តិទៅនៅខែសីហា ២០១៩ នៅទីក្រុង San Francisco.
ក្រុម Math-Assistant ទទួលបានជ័យលាភីលេខ១ ក្នុងប្រភេទពានរង្វាន់ Senior Division
ក្រុម Cheery ទទួលបានជ័យលាភីលេខ២
ក្រុម Amara ទទួលបានជ័យលាភីលេខ១ ក្នុងប្រភេទពានរង្វាន់ Junior Division
ក្រុម Cambodia Trip ទទួលជ័យលាភីដោយការជ្រើសរើសពីអ្នកចូលរួម
@រូបភាព Fb: Technovation Cambodia