រកឃើញជ័យលាភី USDP រដូវកាលទី២

1276

ភ្នំពេញ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី​ការ​អភិវឌ្ឍ​និស្សិត​សាកលវិទ្យាល័យ University Student Development Program (USDP) រដូវកាលទី២ និងពិធីប្រគល់រង្វាន់កាលពីម្សិលមិញ ត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្ដមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។

បេក្ខជន ដែលត្រូវបានជ្រើសរើសពីសាកលវិទ្យាល័យចំនួន ១៦ នៅទូទាំងប្រទេសកម្ពុជា និងក្រៅប្រទេស រួមជាមួយនឹងនិស្សិតកម្ពុជាថ្នាក់បរិញ្ញាបត្រចំនួន ៤៨ នាក់។ ដំបូងឡើយពួកគេ ត្រូវបានចែកជា៨ក្រុមដើម្បីចូលរួមកម្មវិធីបណ្ដុះបណ្ដាលនៅសណ្ឋាគារសុខាក្នុងខេត្តសៀមរាប។ ពួកគេទទួលបានការបំពាក់បំប៉នជំនាញទំនាក់ទំនង គំនិតច្នៃប្រឌិត និង ជំនាញត្រិះរិះពិចារណា និងជំនាញគ្រប់គ្រងអារម្មណ៍។ បេក្ខជនទាំងអស់ បានចូលរួមក្នុងការប្រកួតប្រជែងទាក់ទងទៅនឹងអាជីវកម្មបែបឌីជីថល សិក្ខាសាលា និងការពិសោធន៏ជាច្រើន ដោយពួកគេត្រូវបានជំរុញឲ្យបញ្ចេញសមត្ថភាពឲ្យអស់ និង ផ្ដល់មតិយោបល់ដល់គ្នាទៅវិញទៅមក។

កម្មវិធី SmartEdu USDP ត្រូវបានដាក់ឲ្យដំណើការកាលពីខែតុលា ឆ្នាំ២០១៨ ជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ កម្មវិធី SmartEdu USDP រំពឹងថា នឹងអភិវឌ្ឍគំនិតអាជីវកម្មឌីជីថលល្អបំផុតរបស់ប្រទេសកម្ពុជាបន្ថែមទៀតជាមួយនឹងឧបករណ៍ក៏ដូចជាជំនាញដើម្បីជួយជំរុញដល់បច្ចេកវិទ្យាក្នុងប្រទេសផងដែរ។

តួយ៉ាង​ក៏​មាន​រង្វាន់​ទឹកប្រាក់​ជា​ច្រើន​ទៀត ​ផ្ដល់​ជូន​ជយ​លាភី​ឆ្នើម​ក្នុង​កម្មវិធី SmartEdu USDP រដូវ​កាល​ទី ​២ នេះ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ទឹក​ប្រាក់​ចំនួន​ ១០០០​​ដុល្លារ​បាន​ជូន​ដល់​ក្រុម​ជ័យ​លាភី​លេខ​ ២ និង​ទឹកប្រាក់ ១៤០០​ ដុល្លារ​ ដល់​ជ័យ​លាភី​ឆ្នើម​ធ្វើ​បាន​ល្អ​បំផុត។ លើស​ពី​នេះ​បេក្ខជន​ឆ្នើម ៨នាក់ទទួលបាន​ការហាត់​ការ​នឹង​បាន​ប្រាក់​ឧបត្ថម្ភ​រយៈពេល​២ខែនៅ​ឯ​ក្រុមហ៊ុន​របស់ Axiata ប្រទេស​ម៉ាឡេស៊ី។​

 

រូបភាព៖ Smart for Cambodia