​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​បន្ទប់ពិសោធន៍​បណ្តាញ​កុំព្យូទ័រ​ ​របស់​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​

1037

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃសុក្រ​ ​០​៨​រោច​ ​ខែ​ស្រា​ពណ៌​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៣​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​(​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​) ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍ ​និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិ ស.អ.) ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​បន្ទប់ពិសោធន៍​បណ្តាញ​កុំព្យូទ័រ​ ​របស់​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ថ្នាក់​ដឹកនាំ​ក្រសួង​ ​ប​.​ទ​. ​ព្រមទាំង​សាស្ត្រាចារ្យ​ ​នៃ​វិទ្យាស្ថាន​ជាតិ​។​

​បន្ទប់ពិសោធន៍​បណ្តាញ​កុំព្យូទ័រ​(​Network​in​g​ ​Lab​) ​ត្រូវ​បាន​បង្កើត​ដោយ​ប្រើប្រាស់​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​និង​ការស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស​័​យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​មូលនិធិ​ ​ស​.​អ​-CBR​D​ ​Fund​) ​និង​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​និង​ក្រុមហ៊ុន​វៀ​ត​ថែ​ល​ (ខេ​ម​បូ​ឌា)​។​ ​ហើយ​បន្ទប់ពិសោធន៍​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​គាំទ្រ​ដល់​ការអប់រំ​បណ្តុះបណ្តាល​ ​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​ ​ផ្នែក​បច្ចេកវិទ្យា​បណ្តាញ​កុំព្យូទ័រ​ ​និង​អុី​ន​ធើ​ណេ​ត​ ​របស់​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​ដែល​អនុ​ញ្ញាតិឱ្យ​និស្សិត​ទទួល​បាន​នូវ​ចំណេះ​ធ្វើ​ជាក់ស្តែង​ក្នុង​ការ​ត​ម្លើ​ង​ ​ថែទាំ​ ​និង​គ្រប់គ្រង​បណ្តាញ​កុំព្យូទ័រ​ ​និង​ប្រព័ន្ធ​អុី​ន​ធើ​ណេ​ត​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​បន្ទប់ពិសោធន៍​នេះ​នឹង​រួមចំណែក​ជួយ​បង្កើន​ចំណេះ​ធ្វើ​ដល់​និស្សិត​របស់​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​ដើម្បី​អាច​អោយ​ពួកគេ​មាន​ជំនាញ​ពិតប្រាកដ​នឹង​ឆ្លើយតប​ ​តាម​តម្រូវ​ការ​ទី​ផ្សារ​ជំនាញ​ ​នៅ​កម្ពុជា​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​បន្ទប់ពិសោធន៍​បណ្តាញ​កុំព្យូទ័រ​ ​និង​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ន​វា​នុ​វត្ត​ន៍​ដែល​កំពុង​សាងសង់​នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​ផង​ដែរ​។​