កិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិ ស.អ. លើកទី១៩
នារសៀលថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ.) ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួង ប.ទ. និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិ ស.អ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិ ស.អ. លើកទី១៩ ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈ មានដូចខាងក្រោម៖
១. វឌ្ឍនភាពការងារលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. និងក្រុមប្រឹក្សាមូលនិធិ ស.អ.
២. វឌ្ឍនភាពគម្រោង Digital Skills...
ពិធីប្រគល់ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា ២០២០
កម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា២០២០ (Cambodia Women In Tech 2020) គឺជាកម្មវិធីបង្កើតឡើងដើម្បីផ្តល់កិត្តិយស និងទទួលស្គាល់នូវស្នាដៃរបស់ស្ត្រីដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យ ប.គ.ព ក្នុងព្រះរាជាណាចក្រកម្ពុជា។ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ បេក្ខនារីឆ្នើមចំនួន ០៥ រូប បានទទួលពានរង្វាន់ពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពាន់រង្វាន់ទាំង៥ ប្រភេទនោះមានដូចខាងក្រោម៖
១. ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា (Cambodia Woman Entrepreneur Award) បានទៅ “លោកស្រី គង់ សូរីតាជាស្ថាបនិក និងជាអគ្គនាយិកា ក្រុមហ៊ុន...
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ លើកទី១៧
ព្រឹកថ្ងៃចន្ទ ១រោច ខែអាសាធ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក្រសួង ប.ទ)និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ-CBRD Fund លើកទី១៧ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖
១ របាយការណ៍ហិរញ្ញវត្ថុមូលនិធិស.អ.២ សំណើសុំអនុម័តថវិកាដល់គម្រោងផ្ដល់អាហារូបករណ៍៣ ផ្សេងៗ
ការប្រគល់ពានរង្វាន់ជូនជ័យលាភីនៃកម្មវិធីអក្ខរកម្មឌីជីថល (Digital Literacy)
នាថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែ មីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) បានធ្វើជាគណៈអធិបតីក្នុងពិធីបិទ និងប្រគល់ពានរង្វាន់ជូនជ័យលាភីនៃកម្មវិធីអក្ខរកម្មឌីជីថល (Digital Literacy) ដោយមានការចូលរួមពីថ្នាក់ដឹកនាំមកពីក្រសួងទាំងពីរ, ក្រុមប្រឹក្សាមូលនិធិ ស.អ.,...
ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា ដឹកនាំក្រុមការងារចុះពិនិត្យវិទ្យាល័យដែលបានបំពាក់កំព្យូទ័រនិងសម្ភារបច្ចេកទេសសម្រាប់គាំទ្រការអប់រំតាមប្រព័ន្ធឌីជីថល
កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេតា្ត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ) និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប.ទ និងជាប្រធានក្រុមប្រឹក្សាមូលនិធិស.អ., មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. និងតំណាងវិទ្យាស្ថានជាតិ NIPTICT បានចុះពិនិត្យវិទ្យាល័យចំនួន០៥ (ប្រាំ) ដែលត្រូវបានបំពាក់កំព្យូទ័រនិងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថល នៅខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ...
កម្មវិធីស្រ្តីកម្ពុជាក្នុងវិស័យបចេ្ចកវិទ្យា ២០២០
“កម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបចេ្ចកវិទ្យា២០២០” គឺជាការផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ដើម្បីជំរុញលើកទឹកចិត្តស្ត្រីកម្ពុជាដែលបានចូលរួមយ៉ាងសស្រាក់សស្រាំនាពេលកន្លងមកក្នុងការអភិវឌ្ឍវិស័យ ប.គ.ព ។ សម្រាប់ឆ្នាំ២០២០
នេះជាលើកទី៣ ហើយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីនេះក្រោមប្រធានបទ
“ស្ត្រី និង
សេដ្ឋកិច្ចឌីជីថល”។ កម្មវិធីនេះនឹងផ្តល់រង្វាន់ដល់ស្រ្តីឆ្នើមចំនួនប្រាំរូប
ដែលបានជ្រើសរើសចេញពីចំណោមអ្នកមានស្នាដៃទាំងឡាយក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជាដើម្បីទទួលពានរង្វាន់កិត្តិយសជា”ស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាប្រចាំឆ្នាំ២០២០”
ពីក្រសួង ប.ទ។ ហើយការផ្តល់ពានរង្វាន់កិត្តិយសដល់ស្រ្តីឆ្នើម
នឹងប្រព្រឹត្តិទៅក្នុងព្រឹត្តិការណ៍ “ឌីជីថលកម្ពុជា ២០២០(Digital Cambodia 2020)” ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០
នៅសាលពិព័រណ៍កោះពេជ្រ ។
ពានរង្វាន់កិត្តិយសសម្រាប់ឆ្នាំ២០២០
មាន ០៥ ប្រភេទដូចខាងក្រោម៖
១.
សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា (Cambodian
Woman ICT Entrepreneur Award) នឹងត្រូវបានផ្តល់ដល់ស្រ្តីដែលមានភាពជាអ្នកដឹកនាំ
និងបានធ្វើអាជីវកម្មខាងផ្នែកប.គ.ព ប្រកបដោយជោគជ័យ
មានការទទួលស្គាល់ក្នុងស្រុកនិងអន្តរជាតិ
ព្រមទាំងសក្តានុពលក្នុងការពង្រីកមុខរបររបស់ខ្លួន។
២.
វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព (Cambodian
Woman...