កម្មវិធីស្រ្តីកម្ពុជាក្នុងវិស័យបចេ្ចកវិទ្យា ២០២០
“កម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបចេ្ចកវិទ្យា២០២០” គឺជាការផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ដើម្បីជំរុញលើកទឹកចិត្តស្ត្រីកម្ពុជាដែលបានចូលរួមយ៉ាងសស្រាក់សស្រាំនាពេលកន្លងមកក្នុងការអភិវឌ្ឍវិស័យ ប.គ.ព ។ សម្រាប់ឆ្នាំ២០២០
នេះជាលើកទី៣ ហើយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីនេះក្រោមប្រធានបទ
“ស្ត្រី និង
សេដ្ឋកិច្ចឌីជីថល”។ កម្មវិធីនេះនឹងផ្តល់រង្វាន់ដល់ស្រ្តីឆ្នើមចំនួនប្រាំរូប
ដែលបានជ្រើសរើសចេញពីចំណោមអ្នកមានស្នាដៃទាំងឡាយក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជាដើម្បីទទួលពានរង្វាន់កិត្តិយសជា”ស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាប្រចាំឆ្នាំ២០២០”
ពីក្រសួង ប.ទ។ ហើយការផ្តល់ពានរង្វាន់កិត្តិយសដល់ស្រ្តីឆ្នើម
នឹងប្រព្រឹត្តិទៅក្នុងព្រឹត្តិការណ៍ “ឌីជីថលកម្ពុជា ២០២០(Digital Cambodia 2020)” ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០
នៅសាលពិព័រណ៍កោះពេជ្រ ។
ពានរង្វាន់កិត្តិយសសម្រាប់ឆ្នាំ២០២០
មាន ០៥ ប្រភេទដូចខាងក្រោម៖
១.
សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា (Cambodian
Woman ICT Entrepreneur Award) នឹងត្រូវបានផ្តល់ដល់ស្រ្តីដែលមានភាពជាអ្នកដឹកនាំ
និងបានធ្វើអាជីវកម្មខាងផ្នែកប.គ.ព ប្រកបដោយជោគជ័យ
មានការទទួលស្គាល់ក្នុងស្រុកនិងអន្តរជាតិ
ព្រមទាំងសក្តានុពលក្នុងការពង្រីកមុខរបររបស់ខ្លួន។
២.
វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព (Cambodian
Woman...
កិច្ចប្រជុំលើកទី៨របស់ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ.
ភ្នំពេញ៖ ថ្ងៃច័ន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. បានបើកកិច្ចប្រជុំលើកទី៨ លើរបៀបវីរៈចំនួន០៥
១. របាការណ៍ហិរញ្ញវត្ថុមូលនិធិ ស.អ.
២.ការកំណត់វិធានការចំពោះប្រតិបត្តិករដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់វិភាគទានឆ្នាំ២០១៧
៣.សេចក្តីសម្រេចអនុម័តលើ "រូបសញ្ញា" របស់មូលនិធិ ស.អ. និងរបៀបប្រើប្រាស់រូបសញ្ញាក្នុងគម្រោងដែលប្រើប្រាស់មូលនិធិ ស.អ.
៤.ពិនិត្យនិងសម្រចលើ បែបបទនៃការត្រួតពិនិត្យ តាមដាននិងវាយតម្លៃការអនុវត្តគម្រោង ស.អ.
៥.ផ្សេងៗ