កិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិ ស.អ លើកទី១៨

2184

ព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក្រសួង ប.ទ)និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ-CBRD Fund លើកទី១៨ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖

១ វឌ្ឍនភាពការងារលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាមូលនិធិ ស.អ. និងក្រុមប្រឹក្សាមូលនិធិ ស.អ.

២ ការពិនិត្យ និងអនុម័ត ការស្នើសុំអនុវត្តគម្រោង ស.អ. និងការទូទាត់គម្រោង ស.អ. 

៣ ផ្សេងៗ