សិក្ខាសាលាស្តីពីការបំលាស់ប្តូរទៅកាន់យុគសម័យឌីជីថល ជាមួយនឹងបច្ចេកវិទ្យា Internet of Things (IoT), Artificial Intelligence (AI), Big Data, និង Cloud Computing

រាជធានីភ្នំពេញ៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) និង​ក្រុមហ៊ុន Kepstar Data Centre Management បានរៀបចំ សិក្ខាសាលាស្តីពីការបំលាស់ប្តូរទៅកាន់យុគសម័យឌីជីថល ជាមួយនឹងបច្ចេកវិទ្យា Internet of Things (IoT), Artificial Intelligence (AI), Big Data, និង Cloud Computing ជា​លើក​ដំបូង ​របស់ខ្លួននៅ​សណ្ឋាគារ Raffles Hotel Le Royal...

វេទិកាស្តីពីសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មីលើវិស័យ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី0៧ ខែឧសភា ឆ្នាំ២០១៨ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) បានរៀបចំ វេទិកាស្តីពីសហគ្រាសធុនតូចនិងមធ្យម និងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មីលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (Tech Startup) នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី  ក្រោមអធីបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម។  វេទិកានេះ...

កម្មវិធី “Echelon Trip for Cambodian Startups and Policy Maker”

កម្មវិធី “Echelon Trip for Cambodian Startups and Policy Maker” បាន​ចាប់ផ្តើម​បើក​​ដំណើរការ​នៅ​ថ្ងៃទី​២៥​ ខែ​មេសា​ ឆ្នាំ២០១៨ នៅ​ទីក្រុង​ភ្នំពេញ​។ ​កម្មវិធីនេះត្រូវបាន​រៀបចំ​ឡើង​ដោយ​កិច្ចសហការរវាងវិទ្យាស្ថានNIPTICT ក្រុមហ៊ុន e27 ​​​និងក្រុមហ៊ុន​ស្មាត​អាស្យាតា ក្រោម​ការ​​ឧបត្ថម្ភ​របស់​មូលនិធិ​​​  ស.អ. ​​នៃ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​​​​​ដោយ​មានគោលបំណង​​ជ្រើសរើសអាជីវកម្មថ្មីនៅក្នុងប្រទេសកម្ពុជាដើម្បីចូលរួមជាមួយ​អាជីវកម្មឈានមុខ​ជាងគេទាំង១០០ ដែលបានជ្រើសរើស​ចេញ​ពីប្រទេសចំនួន២១​ ​​ក្នុង​តំបន់​អាស៊ី​។ ឯកឧត្តម​ កាន​ ច័ន្ទមេត្តា​ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ បាន​លើកឡើងថា មូលហេតុ​ដែលក្រសួង​ឧបត្ថម្ភនិងគាំទ្រ​យក​កម្មវិធីនេះ​មកធ្វើ​នៅ​​កម្ពុជា គឺ​ដើម្បី​បង្កើត​និងពង្រី​ក​ឱកាសដល់​អាជីវកម្មក្នុងស្រុក​​ ឈាន​ចូល​ទៅថ្នាក់តំបន់ និងពិភពលោក​​ ព្រមទាំង​ដើម្បីបង្ហាញនូវសក្តានុពល​​​នៃ​ឧស្សាហកម្ម​ ប.គ.ព.​របស់​កម្ពុជា​​។ យើង​ចង់​បង្កើត​នូវ...

កម្មវិធីស្ត្រីកម្ពុជា​​ក្នុងវិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៨

  ​"កម្មវិធីស្ត្រីកម្ពុជា​​ក្នុងវិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៨​" គឺជាការផ្តួចផ្តើម​របស់​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​​ ដើម្បី​​ជំរុញលើក​ទឹក​ចិត្ត​​ស្រ្តី​ឱ្យ​ចូលរួម​កាន់តែច្រើន​ក្នុងវិស័យ ប.គ.ព រួមចំណែក​ក្នុងដំណើរ​ការ​ប្រែក្លាយ​កម្ពុជា​ជាសង្គម​ឌីជីថល​ និង​ដើម្បី​​​បង្ហាញ​​ពីការ​តាំង​ចិត្ត​របស់កម្ពុជា​ក្នុង​កាត់បន្ថយគម្លាត​ឌីជីថល​ក្នុងវិស័យយេនឌ័រ។ កម្មវិធី​នេះ​នឹងផ្តល់​​រង្វាន់​ដល់​ស្រ្តី​ឆ្នើម​ចំនួន​បី​រូប ដែល​​បាន​​ជ្រើសរើស​​​ចេញ​ពីចំណោម​អ្នកមាន​​​​ស្នាដៃទាំង​ឡាយ​​​ក្នុងវិស័យ​បច្ចេកវិទ្យានៅកម្ពុជា​។​ ពានរង្វាន់​សម្រាប់​ស្ត្រី​មានបីប្រភេទ​​​​ដូច​ខាង​ក្រោម៖ <p style="text-align: justify"១. សហគ្រិនស្ត្រីឆ្នើម​ក្នុងវិស័យ​បច្ចេកវិទ្យា​ (​Cambodian Woman ICT Entrepreneur Award) នឹងត្រូវបាន​ផ្តល់​ដល់​ស្រ្តី​ដែលមានភាពជាអ្នកដឹកនាំ និងបាន​ធ្វើ​អាជីវកម្មខាង​ផ្នែក​ប.គ.ព ប្រកបដោយ​ជោគជ័យ​​​ មានការទទួលស្គាល់​ក្នុង​ស្រុក​និង​អន្តរជាតិ ព្រមទាំង​សក្តានុពល​ក្នុងការពង្រីកមុខ​របរ​របស់​ខ្លួន។ ​ ២.​ វិស្វករស្រ្តី​ជោគជ័យ​ក្នុងជំ​នាញ​ ប.គ.ព (Cambodian Woman​ ICT Engineer Award)  នឹង​ត្រូវ​បាន​ផ្តល់​ដល់ស្រ្តី​ជាអ្នកដឹកនាំ​​​ដែល​មាន​ជំនាញ​ជាវិស្វករ​​​ផ្នែក​បច្ចេកវិទ្យា មានការច្នៃប្រឌិតខ្ពស់​ ហើយ​ទទួល​បាន​ជោគជ័យ​ក្នុងការ​ប្រើប្រាស់​ជំនាញ​របស់...