កម្មវិធី “Cambodia Tech Summit 2018”

រាជធានីភ្នំពេញ៖ ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) និងក្រុមហ៊ុនស្មាត អាស្យាតា (Smart Axiata) បានរៀបចំ Cambodia Tech Summit 2018 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួងប.ទ.)និងជាប្រធានក្រុមប្រឹក្សាមូលនិធិស.អ. ដោយប្រើប្រាស់កញ្ចប់ថវិការបស់មូលនិធិនៃការកសាងសមត្ថភាព ​និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍...

ពិធីចុះអនុស្សរណៈនៃការយោគយល់ ស្តីពី SmartEdu Program កម្មវិធីអាហារូបករណ៍ និងកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យក្នុងព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ​ ៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ Raffles Hotel Le Royal មានពិធីចុះអនុស្សារណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Smart Axiata ស្តីពី “SmartEdu Program កម្មវិធីអាហារូបករណ៍ និងកម្មវិធីអភិវឌ្ឍនិស្សិត​សាកលវិទ្យាល័យក្នុងព្រះរាជាណាចក្រកម្ពុជា”។ គោលបំណងនៃការចុះអនុស្សារណៈនៃការយោគយល់នេះគឺដើម្បីអភិវឌ្ឍន៍និស្សិតដែលមានទេពកោសល្យ និងចង់ចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងយុគ្គសម័យឌីជីថលថ្មីនេះ។ កម្មវិធីអាហារូបករណ៍ SmartEdu និងកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យនៅកម្ពុជា​នេះ ទទួលបានការឧបត្តម្ភមួយផ្នែកពីមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងប​ច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (មូលនិធិស.អ.)​​ ដែលជាមូលនិធិកើតចេញពីការបង់ទឹកប្រាក់១%នៃចំណូលដុលរបស់...

សកម្មភាពក្រុមអ្នកស្ម័គ្រចិត្ត ICTកម្ពុជា ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារមូលនិធិ ស.អ. បានចូលរួមការចុះត្រួតពិនិត្យសកម្មភាពក្រុមនិស្សិតស្ម័គ្រចិត្ត ICT កម្ពុជា(CIV) នៅក្នុងខេត្តកំពង់ឆ្នាំង ជាមួយនឹងក្រុមការងារវិទ្យាស្ថាន NIPTICT  និងក្រុមហ៊ុនSmart។ ក្រុមអ្នកស្ម័គ្រចិត្ត ICT កម្ពុជា ត្រូវបានជ្រើសរើសដោយវិទ្យាស្ថាន NIPTICT ដែលមានចំនួននិស្សិតស្ម័គ្រចិត្តសរុប ៤៨នាក់ ចែកចេញជា១២ក្រុម ក្នុង១ក្រុមមានសមាជិក៤នាក់។ ក្នុងនោះដែល ក្រុមនីមួយៗត្រូវចុះបេសកកម្មរបស់ខ្លួនទៅកាន់ខេត្តកំពង់ឆ្នាំង(ស្រុកទឹកផុស និងស្រុកកំពង់លែង) និងខេត្តកណ្តាល(ស្រុកស្អាង)​ ដែលមានរយៈពេល១ខែ។ បេសកកម្មរបស់ក្រុមអ្នកស្ម័គ្រចិត្ត គឺធ្វើការបណ្តុះបណ្តាលដល់មន្រ្តីមូលដ្ឋាន និងសិស្សវិទ្យាល័យ ដែលផ្តោតសំខាន់ទៅលើមុខវិជ្ជា៤គឺ៖     កុំព្យូទ័រ កម្មវិធីក្នុងទូរសព្ទ គណិតវិទ្យា...

ជំនួបសំណេះសំណាលរវាងក្រុមប្រឹក្សាភិបាលមូលនិធិស.អ.​ និងម្ចាស់ជ័យលាភី Echelon 27

ថ្ងៃច័ន្ទ ៥រោច ខែបឋមាសាឍ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែ កក្កដា ឆ្នាំ ២០១៨ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍ​លើវិស័យ​ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) និងសមាជិកក្រុមប្រឹក្សាមូលនិធិស.អ. បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន BookMeBus ជួបដើម្បីសំណេះសំណាល នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងជំនួបនេះ ឯកឧត្តម ត្រាំ អីុវតឹក បានចូលរួមអបអរសាទរដល់ក្រុមហ៊ុន BookMeBus ដែលបានទទួលពានរង្វាន់ Echelon 27 នៅតំបន់អាស៊ី ក្នុងប្រភេទពានរង្វាន់ការធ្វើដំណើរនិងការរស់នៅ...

ជ័យលាភី “ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ២០១៨”

ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី  ២១ ខែមិថុនា ឆ្នាំ ២០១៨ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងវិទ្យាស្ថានជាតិ NIPTICT បានរៀបចំពិធី ប្រគល់ពានរង្វាន់ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ 2018 ក្រោមអធិបតីភាព ឯកឧត្តម​ ត្រាំ អុីវតឹក រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង។ ក្នុងនោះដែរក៏មានការចូលរួមដាក់បង្ហាញនូវសេវាកម្ម និងផលិតផលរបស់ ក្រុមហ៊ុនបច្ចេកវិទ្យា សាជីវកម្ម  គ្រឹះស្ថាន ហិរញ្ញវត្ថុ ស្ថាប័នរដ្ឋ...

Young Innovator Program 2 បានរកឃើញក្រុមជ័យលាភីទាំង៥

ថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុន Smart បានរៀបចំកម្មវិធី Young Innovator Program នៅសណ្ឋាគារ Sunway Hotel Phnom Penh ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា និង ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីនិងទូរគមនាគមន៍។ កម្មវិធីនេះមានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍...

ព័ត៌មានថ្មីៗ

Global Entrepreneurship Week Cambodia...

GEW2020, Global Entrepreneurship Week is the world’s largest celebration of innovators and job creators. Globally, it is organized...

កិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិ ស.អ. លើកទី១៩

នារសៀលថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ.) ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួង ប.ទ. និងជាអនុប្រធានទី១...

កិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិ ស.អ លើកទី១៨

ព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក្រសួង ប.ទ)និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ-CBRD Fund លើកទី១៨...

ពិធី​ប្រគល់​ពាន​រង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ២០២០

កម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា២០២០ (Cambodia Women In Tech 2020) គឺជាកម្មវិធីបង្កើតឡើងដើម្បីផ្តល់កិត្តិយស និងទទួលស្គាល់នូវស្នាដៃរបស់ស្ត្រីដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យ ប.គ.ព ក្នុងព្រះរាជាណាចក្រកម្ពុជា។ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០  បេក្ខនារីឆ្នើមចំនួន ០៥ រូប បានទទួលពានរង្វាន់ពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពាន់រង្វាន់ទាំង៥...

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ លើកទី១៧

ព្រឹកថ្ងៃចន្ទ ១រោច ខែអាសាធ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក្រសួង ប.ទ)និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ-CBRD Fund លើកទី១៧...

បទដ្ឋានគតិយុត្តិ

សេចក្តីជូនដំណឹង