ពិធី​ប្រគល់​ពាន​រង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ២០១៩

ពិធី​ប្រគល់​ពាន​រង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទាំង​៥​រូប​បាន​ប្រារព្ធ​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី១៥ មីនា ២០១៩ ល្ងាច​មិញ​នេះ នៅ​សណ្ឋាគារ​ Raffle Le Royal រៀប​ចំ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ក្រោមអធិបតេយ្យភាព ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។សម្រាប់​ឆ្នាំ​២០១៩នេះ យើង​ទទួល​បាន​​ពាក្យ​ស្នើ​សុំ​បេក្ខភាព​សរុប​ចំនួន​៣៦​នាក់ ហើយ​បន្ទាប់​ពី​ដាក់​ពាក្យ​រួច​មាន​ការ​ជ្រើស​រើស​២​ដំណាក់​កាល។ ដំណាក់កាលទី១ ជា​ការ​ជ្រើស​រើស​សម្រិត​សម្រាំង​លើ​ភាព​ត្រឹម​ត្រូវ​តាម​លក្ខខណ្ឌ និង​សក្ដានុពល​របស់​បេក្ខនារី​ទាំង​អស់។ យើង​មាន​គណកម្មការ​ចំនួន​៥​រូប ដែល​​ក្នុង​ដំណាក់​កាល​នេះ​យើង​ជ្រើស​រើស​បាន​១៨​នាក់ ដែល​ត្រូវ​បញ្ជូន​​ដល់​ការ​ជ្រើស​រើស​ក្នុង​ដំណាក់​កាល​បន្ត។ ទី២ ជា​ការ​សម្ភា​ស​ជាមួយ​បេក្ខនារី​ផ្ទាល់ ជាមួយ​គណកម្មការ​មក​ពី​ស្ថាប័ន​ចម្រុះ​មាន​ដូច​ជា តំណាង​ក្រសួង​កិច្ចការ​នារី អង្គការ​ក្រៅ​រដ្ឋាភិបាល តំណាង​សហគមន៍​បច្ចេកវិទ្យា សមាគមន៍​សហគ្រិន​ស្ត្រី​កម្ពុជា និង​តំណាង​ក្រសួង​ប្រៃសណីយ៍...

កម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា២០១៩

  ជាការផ្តល់កិត្តិយស និងទទួលស្គាល់នូវស្នាដៃ​របស់​​ស្ត្រី​​​កម្ពុជា​ដែល​បាន​ចូលរួម​យ៉ាង​សស្រាក់​សស្រាំ​នា​ពេល​កន្លង​មកក្នុងការ​​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន​ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​រៀបចំ​​កម្មវិធី​​ស្ត្រី​​​កម្ពុជាក្នុងវិស័យ​បច្ចេកវិទ្យា​ជាលើកទី២ សម្រាប់​ឆ្នាំ២០១៩ បន្តទៀត​។ កម្មវិធីនេះ​នឹងបើក​ឱកាស​ដល់​សាធារណជន​ទូ​ទៅ​​​ស្នើ​បេក្ខភាព​ស្រ្តី​គ្រប់រូប​ដែលខ្លួន​ទទួលស្គាល់ថា​​​ជា​​ស្រ្តី​​គំរូ​ ជា​ស្ត្រី​​ឆ្នើម និង​សកម្មបានចូលរួម​ច្រើន​ក្នុងការអភិវឌ្ឍ​វិស័យ​ប.គ.ព ក្នុងប្រទេស​ដើម្បីទទួល​ពានរង្វាន់កិត្តិយស​ជា " ​ស្រ្តី​ឆ្នើម​ក្នុងវិស័យ​បច្ចេកវិទ្យាប្រចាំឆ្នាំ២០១៩" ពីក្រសួង​ ប.ទ។ បេក្ខនារី​​ក៏​អាចស្នើ​បេក្ខភាពផ្ទាល់​ខ្លួន​ដើម្បីចូលរួម​លើកកម្ពស់​វិស័យនេះនិង​ជំរុញការចូលរួមរបស់​​ស្រ្តី​​ផ្សេង​ទៀត​ផង​​ដែរ។​​ ​ក្រសួង​ប.ទ នឹង​​ជ្រើសរើស​សម្រិតសម្រាំង​​បេក្ខនារីទាំង​នោះ​ ហើយ​ផ្តល់​ពានរង្វាន់​កិត្តិយស​ដល់​​ស្រ្តី​ឆ្នើម​​ ក្នុង​កម្មវិធីតាំង​បង្ហាញ​បច្ចេកវិទ្យា​​ដ៏ធំ​ដំបូង​បង្អស់​មួយនៅ​កម្ពុជា​​​​ "Digital Cambodia"  ដែលនឹង​ប្រព្រឹត្តិ​ទៅ​នាថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩។ ​ ពានរង្វាន់កិត្តិយស​សម្រាប់ឆ្នាំ២០១៩ មាន​ ០៥ ប្រភេទដូចខាងក្រោម៖ ១. សហគ្រិន​ស្ត្រី​ឆ្នើម​ក្នុងវិស័យ​បច្ចេកវិទ្យា​ (​Cambodian Woman ICT...

ការចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងបំពាក់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀន បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្រិតមធ្យមសិក្សាទុតិយភូមិ

ថ្ងៃសុក្រ​​ ​១៣ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវ​នឹងថ្ងៃទី១៨ ខែមករា​ ឆ្នាំ២០១៩ នៅទីស្តីការ​ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ មាន​រៀបចំពិធីចុះកិច្ច​ព្រមព្រៀង​ត្រីភាគី​ដើម្បី​អនុវត្ត​គម្រោង​បំពាក់​កុំព្យូទ័រ​ និងសម្ភារៈបច្ចេកទេស​គាំទ្រ​ការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ​នៅកម្រិត​មធ្យមសិក្សា​ទុតិយភូមិ រវាង​ ក្រុមប្រឹក្សាមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា-គមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិ ស.អ.) និងក្រសួង​អប់រំ យុវជន​ និងកីឡា និងក្រុមហ៊ុន Viettel (Cambodia)។ ការអនុវត្តគម្រោង​នេះមាន​គោលដៅ​​ចម្បង​គឺ​បំពាក់បំណិនវិជ្ជាជីវៈខាង​ផ្នែកបច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន ដល់​សិស្ស​មធ្យមសិក្សា ក៏ដូចជាដើម្បីទាក់ទាញចំណាប់​អារម្មណ៍របស់​ពួកគាត់​ក្នុងការ​ចាប់យកជំនាញបច្ចេកវិទ្យា​​នៅថ្នាក់ឧត្តម​សិក្សា។ បន្ថែម​ពី​លើ​នេះ គម្រោង​នេះមានបំណង​​ផ្តល់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា​ ​សម្រាប់បម្រើ​ដល់​​គោលដៅ​អប់រំ​ផ្សេង​ទៀត​របស់​ក្រសួង​អប់រំ...

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. លើកទី១០

ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. បានបើកកិច្ចប្រជុំលើកទី ១០ លើរបៀបវីរៈចំនួន០៣៖ ១.ការរៀបចំផែនការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ២០១៩-២០២០ ២.ការអនុម័តលើគម្រោងថវិការបស់ក្រុមប្រឹក្សាភិបាលមូលនិធិស.អ. និងលេខាធិការដ្ឋានឆ្នាំ២០១៩។ ៣.ផ្សេងៗ។

ជ័យលាភី “កម្មវិធី​អភិវឌ្ឍន៍​និស្សិត​សាកល​វិទ្យាល័យ (USDP)”

បន្ទាប់ពីបានឆ្លងកាត់ការបណ្តុះបណ្តាលចាប់ពីថ្ងៃព្រហស្បតិ៍ ៨កើត ដល់ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមហ៊ុន ស្មាត អាស្យាតា បានដឹកនាំនិស្សិតចំនួន៤៨នាក់ ដែលបានជាប់ពីការជ្រើសរើសកន្លងមក ឆ្ពោះទៅកាន់សណ្ឋាគារ សុខា សៀមរាប និងរមណីយដ្ឋាន ដើម្បីអភិវឌ្ឍន៍សមត្ថភាពនិស្សិតលើជំនាញសំខាន់ៗ ដោយផ្អែកលើគោលការណ៍ ៤C ដែលក្នុងនោះរួមមាន៖ ការទំនាក់ទំនង(Communication), ការគិតវិភាគបែបស៊ីជំរៅ (Critical Thinking, ការសហការណ៍​(Corporation), និងការគិតច្នៃប្រឌិត(Creativity) បន្ថែមពីនោះនិស្សិតនិងទទួលបានការហ្វឹកហាត់ តាមរយៈលំហាត់ជាក់ស្តែង(Business...

សន្និសីទសារព័ត៌មានស្តីពី ដំណើរការ ការប្រើប្រាស់ និងលទ្ធផលនៃការអនុវត្តគម្រោងមូលនិធិ ស.អ. ឆ្នាំ២០១៧

ថ្ងៃពុធ​ ​៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨  បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិស.អ. សម័យប្រជុំថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបញ្ចប់ ក្រុមប្រឹក្សាមូលនិធិ ស.អ. បានរៀបចំសន្និសីទសារព័ត៌មានអំពី​ ដំណើរការ ការប្រើប្រាស់ ​និងលទ្ធផលនៃការអនុវត្ត​គម្រោង​មូលនិធិ​នៃការ​កសាងសមត្ថភាព​និងការ​ស្រាវជ្រាវ​និងការ​អភិវឌ្ឍលើ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍និងព័ត៌មាន​ឆ្នាំ២០១៧ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាមូលនិធិ ស.អ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ  អ៊ីវតឹក...