កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. លើកទី១៤
ព្រឹកថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ-CBRD Fund លើកទី១៤ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖
១. របាយការណ៍លទ្ធផលនៃការងារនិងអនុវត្តគម្រោងឆ្នាំ២០១៧-២០១៨ របស់មូលនិធិ ស.អ
២. សំណើសុំទូទាត់ និងការអនុវត្តគម្រោង របស់ក្រុមហ៊ុនស្មាតអាស្យាតា
៣. សំណើសុំអាហារូបករណ៍បន្តការសិក្សាថ្នាក់បណ្ឌិត អនុបណ្ឌិត នៅប្រទេសបារាំង
៤. សំណើសុំរៀបចំ Seedstars Regional Summit
៥. បទបង្ហាញគម្រោង...
កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ Seedstars Asia Summit 2019
នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាមូលនិធិ ស.អ. បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ Seedstars Asia Summit 2019 ដោយមានការចូលរួមពីធុរកិច្ចចាប់ផ្តើមថ្មីក្នុងវិស័យបច្ចេកវិទ្យា (Tech Startups), អាជីវកម្មពាក់ព័ន្ធ (Tech Related...
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. លើកទី១៣
ថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ-CBRD Fund លើកទី១៣ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖
១. ការពិនិត្យនិងអនុម័តលើការស្នើសុំទូទាត់ជាមុនរវាងវិភាគទានមូលនិធិ ស.អ. ជាមួយនឹងគម្រោងអនុវត្ត ស.អ. សម្រាប់ឆ្នាំ ២០១៨
២. គោលការណ៍ និងនីតិវិធីក្នុងការផ្តល់ហិរញ្ញប្បទានដល់ការអនុវត្តគម្រោង ស.អ.
៣. គោលការណ៍ទូទាត់ជាមុនរវាងវិភាគទានមូលនិធិ ស.អ. ជាមួយនឹងគម្រោងអនុវត្ត ស.អ.
៤. ផ្សេងៗ
កម្មវិធី SmartStart រដូវកាលទី៣រកឃើញក្រុមឈ្នះទាំង៥
ភ្នំពេញ៖ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ក្រុមហ៊ុន Smart បានរៀបចំកម្មវិធី Young Innovator Program រដូវកាលទី៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា- កូរ៉េ (CKCC) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា និង ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីនិងទូរគមនាគមន៍។ កម្មវិធីនេះមានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមកញ្ចប់ថវិការរបស់មូលនិធិ ស.អ.។
ការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រក្នុងឆ្នាំនេះ បានបង្ហាញពីគំនិតនានា ម្តងទៀតរបស់ក្រុមកំពូលៗចំនួន១៥ ដែលបានឆ្លងកាត់សិក្ខាសាលាក្នុងវគ្គ Technopreneurship Challengeនៅខេត្តកំពង់ចាម កាលពីខែមុន។ ក្រុមទាំងអស់នោះត្រូវបានជ្រើសរើសកាលពីខែមេសា ពីក្នុងចំណោមក្រុមចំនួន៣០ក្រុម...
ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា ដឹកនាំក្រុមការងារចុះពិនិត្យដំណើរការបំពាក់កុំព្យូទ័រនៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. ដឹកនាំក្រុមការងារដើម្បីចុះពិនិត្យគម្រោងបំពាក់សម្ភាៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅវិទ្យាល័យ ហ៊ុន សែន កំពង់លែង និងវិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ខេត្តកំពង់ឆ្នាំង។
១.វិទ្យាល័យ ហ៊ុន សែន កំពង់លែង
២.វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់
ឯកឧត្តមណ្ឌិត កាន ច័ន្ទមេត្តា តំណាងឯកឧត្តមរដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូក្រសួង ប.ទ ចូលរួមបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីគោលនយោបាយឌីជីថលនិងឧស្សាហកម្ម៤.០របស់អាល្លឺម៉ង់
នៅថ្ងៃសៅរ៍ ១ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានសមាសភាព លោកបណ្ឌិត គី ឡេង អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកស្រី តាន់ សូដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងជាអនុប្រធានលេខាធិការ-ដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ...