ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអនុញ្ញាតឱ្យសមាជិកសហគមន៍ និងកុមារី Technovation កម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង

រសៀលថ្ងៃព្រហស្បតិ៍ ០៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ.- CBRD Fund) បានអនុញ្ញាតឱ្យសមាជិកសហគមន៍ និងកុមារី Technovation កម្ពុជា ដែលជាក្រុមទទួលបានជ័យលាភីលេខ២ក្នុងកម្មវិធីប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោកនៅសហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ កម្មវីធី Technovation កម្ពុជា គឺជាកម្មវិធីប្រកួតប្រជែងផ្តោតសំខាន់ទៅលើការលើកទឹកចិត្តកុមារី ឬយុវនារី...

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. លើកទី១៥

ល្ងាចថ្ងៃព្រហស្បតិ៍​ ​៧កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០៥​ ​ខែ​កញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ-CBRD Fund លើកទី១៥ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖ ១​. ​ការជួបសម្តែងការគួរសមរបស់  Technovation Girls ដែលបានទទួលជ័យលាភីនៅសហរដ្ឋអាមេរិក និងប្រទេសកូរ៉េ​ ​២​. ពិនិត្យនិងអនុម័តគម្រោងសាងសង់មជ្ឈមណ្ឌល Tech Center​ ​៣​. ផ្សេងៗ

រកឃើញជ័យលាភី USDP រដូវកាលទី២

ភ្នំពេញ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី​ការ​អភិវឌ្ឍ​និស្សិត​សាកលវិទ្យាល័យ University Student Development Program (USDP) រដូវកាលទី២ និងពិធីប្រគល់រង្វាន់កាលពីម្សិលមិញ ត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្ដមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ បេក្ខជន ដែលត្រូវបានជ្រើសរើសពីសាកលវិទ្យាល័យចំនួន ១៦ នៅទូទាំងប្រទេសកម្ពុជា និងក្រៅប្រទេស រួមជាមួយនឹងនិស្សិតកម្ពុជាថ្នាក់បរិញ្ញាបត្រចំនួន ៤៨ នាក់។ ដំបូងឡើយពួកគេ ត្រូវបានចែកជា៨ក្រុមដើម្បីចូលរួមកម្មវិធីបណ្ដុះបណ្ដាលនៅសណ្ឋាគារសុខាក្នុងខេត្តសៀមរាប។...

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​បន្ទប់ពិសោធន៍​បណ្តាញ​កុំព្យូទ័រ​ ​របស់​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃសុក្រ​ ​០​៨​រោច​ ​ខែ​ស្រា​ពណ៌​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៣​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​(​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​) ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍ ​និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិ ស.អ.) ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​បន្ទប់ពិសោធន៍​បណ្តាញ​កុំព្យូទ័រ​ ​របស់​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ថ្នាក់​ដឹកនាំ​ក្រសួង​ ​ប​.​ទ​. ​ព្រមទាំង​សាស្ត្រាចារ្យ​ ​នៃ​វិទ្យាស្ថាន​ជាតិ​។​ ​បន្ទប់ពិសោធន៍​បណ្តាញ​កុំព្យូទ័រ​(​Network​in​g​ ​Lab​)...

​ពិធី​​ដាក់ឱ្យដំណើរការបន្ទប់កុំព្យូទ័រនៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១៤ និង១៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​និង ជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍ ​និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិ ស.អ.) និងប្រធាន​ក្រុមប្រឹក្សាភិបាល​​មូលនិធិ​កាតព្វកិច្ច​សេវាសកលទូរគមនាគមន៍ (ក.ម.ក.ស.ទ.) អមដំណើរដោយ​គណៈប្រតិភូក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍, ​​អនុប្រធាន​ និងសមាជិក​នៃក្រុមប្រឹក្សាមូលនិធិ ស.អ. និង ក.ម.ក.ស.ទ. បានអញ្ជើញ​ធ្វើ​ជា​គណៈអធិបតី​ក្នុង​ពិធី​​ប្រគល់-ទទួលកុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រ​ការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថលនៅកម្រិតមធ្យមសិក្សាទុតិយភូមិ និង​ការដាក់​ឱ្យ​ដំណើរការជាផ្លូវការស្ថានីយអង់តែនទូរស័ព្ទចល័តថ្មី (BTS) ក្រោម​ក្របខ័ណ្ឌ​មូលនិធិ ស.អ. និង មូលនិធិ ក.ស.ទ. នៅវិទ្យាល័យហ៊ុនសែន...

មូលនិធិស.អ. បានរៀបចំវគ្គសិក្សាខ្លីសម្រាប់មន្ត្រីលេខាធិការដ្ឋាន

ថ្ងៃទី០៦-០៧ មូលនិធិស.អ.បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីរយៈពេលពីរថ្ងៃដើម្បីសិក្សាបន្ថែមស្តីអំពី​នីតិវិធីនៃការគ្រប់គ្រងគម្រោ "Project Management" នៅសាកលវិទ្យាល័យ  AUPP ដោយមានការចូលរួមពីក្រុមការងារលេខាធិការដ្ឋានមូលនិធិស.អ. មន្រ្តីវិទ្យាស្ថាន NIPTICT និងតំណាងប្រតិបត្តិករ។