សិក្ខាសាលាស្តីពីការបំលាស់ប្តូរទៅកាន់យុគសម័យឌីជីថល ជាមួយនឹងបច្ចេកវិទ្យា Internet of Things (IoT), Artificial Intelligence (AI), Big Data, និង Cloud Computing

រាជធានីភ្នំពេញ៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) និង​ក្រុមហ៊ុន Kepstar Data Centre Management បានរៀបចំ សិក្ខាសាលាស្តីពីការបំលាស់ប្តូរទៅកាន់យុគសម័យឌីជីថល ជាមួយនឹងបច្ចេកវិទ្យា Internet of Things (IoT), Artificial Intelligence (AI), Big Data, និង Cloud Computing ជា​លើក​ដំបូង ​របស់ខ្លួននៅ​សណ្ឋាគារ Raffles Hotel Le Royal...

កិច្ចប្រជុំលើកទី៧របស់ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ.

ភ្នំពេញ៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. បើកកិច្ចប្រជុំលើកទី៧ លើរបៀបវីរៈចំនួន០៥ ១. របាយការណ៍ហិរញ្ញវត្ថុមូលនិធិ ស.អ. ២. និងអនុម័តលើការស្នើសុំអនុវត្តគម្រោងស.អ. របស់ក្រុមហ៊ុន ស្មាតអាស្យាតា ក្នុងឆ្នាំ២០១៨ ដោយប្រើប្រាស់ទឹកប្រាក់ស្នើសុំទូទាត់ជាមុន២០% នៃវិភាគទានមូលនិធិ ស.អ. ៣. ពិនិត្យនិងអនុម័តលើទំហំទឹកប្រាក់ស្នើសុំទូទាត់ជាមុនរវាងវិភាគទានមូលនិធិ ស.អ. ជាមួយនឹងគម្រោងអនុវត្ត ស.អ. ដែលបានអនុវត្តរួចក្នុងឆ្នាំ២០១៧ របស់ក្រុមហ៊ុន MetFone ៤. ពិនិត្យនិងអនុម័តលើករស្នើសុំអនុវត្តគម្រោង ស.អ. របស់វិទ្យាស្ថាន NIPTICT ក្នុងឆ្នាំ២០១៨ ៥. ផ្សេងៗ  

វេទិកាស្តីពីសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មីលើវិស័យ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី0៧ ខែឧសភា ឆ្នាំ២០១៨ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) បានរៀបចំ វេទិកាស្តីពីសហគ្រាសធុនតូចនិងមធ្យម និងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មីលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (Tech Startup) នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី  ក្រោមអធីបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម។  វេទិកានេះ...

កម្មវិធី “Echelon Trip for Cambodian Startups and Policy Maker”

កម្មវិធី “Echelon Trip for Cambodian Startups and Policy Maker” បាន​ចាប់ផ្តើម​បើក​​ដំណើរការ​នៅ​ថ្ងៃទី​២៥​ ខែ​មេសា​ ឆ្នាំ២០១៨ នៅ​ទីក្រុង​ភ្នំពេញ​។ ​កម្មវិធីនេះត្រូវបាន​រៀបចំ​ឡើង​ដោយ​កិច្ចសហការរវាងវិទ្យាស្ថានNIPTICT ក្រុមហ៊ុន e27 ​​​និងក្រុមហ៊ុន​ស្មាត​អាស្យាតា ក្រោម​ការ​​ឧបត្ថម្ភ​របស់​មូលនិធិ​​​  ស.អ. ​​នៃ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​​​​​ដោយ​មានគោលបំណង​​ជ្រើសរើសអាជីវកម្មថ្មីនៅក្នុងប្រទេសកម្ពុជាដើម្បីចូលរួមជាមួយ​អាជីវកម្មឈានមុខ​ជាងគេទាំង១០០ ដែលបានជ្រើសរើស​ចេញ​ពីប្រទេសចំនួន២១​ ​​ក្នុង​តំបន់​អាស៊ី​។ ឯកឧត្តម​ កាន​ ច័ន្ទមេត្តា​ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ បាន​លើកឡើងថា មូលហេតុ​ដែលក្រសួង​ឧបត្ថម្ភនិងគាំទ្រ​យក​កម្មវិធីនេះ​មកធ្វើ​នៅ​​កម្ពុជា គឺ​ដើម្បី​បង្កើត​និងពង្រី​ក​ឱកាសដល់​អាជីវកម្មក្នុងស្រុក​​ ឈាន​ចូល​ទៅថ្នាក់តំបន់ និងពិភពលោក​​ ព្រមទាំង​ដើម្បីបង្ហាញនូវសក្តានុពល​​​នៃ​ឧស្សាហកម្ម​ ប.គ.ព.​របស់​កម្ពុជា​​។ យើង​ចង់​បង្កើត​នូវ...

កិច្ចប្រជុំ Global Entrepreneurship Congress នៅទីក្រុង Istanbul ប្រទេស Turkey

ឯកឧត្តម កាន ច័ន្ទមេតា្ត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ) និងជាអនុប្រធានទី១នៃក្រុមប្រឹក្សា​ភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍ​លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា​គមនាគមន៍​និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប.ទ និងជាប្រធានក្រុម​ប្រឹក្សា​មូលនិធិស.អ. បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាមូលនិធិ ស.អ. រួមមាន ឯកឧត្តម អៀង ស៊ុនលី អនុរដ្ឋលេខាធិការ​នៃក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានទី២នៃក្រុមប្រឹក្សាមូលនិធិស.អ. ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋាន ប.គ.ព និងជាប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. ឯកឧត្តម សេង សុភាព...

កិច្ចប្រជុំលើកទី៦របស់ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ.

ភ្នំពេញ៖ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. បើកកិច្ចប្រជុំលើកទី០៦ លើរបៀបវីរៈចំនួន០៦ ១.ពិនិត្យលើវឌ្ឍនភាពនៃការរៀបចំការកសាងមជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់ការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន។ ២.ពិនិត្យនិងអនុម័តលើគម្រោងកិច្ចសហការផ្តល់អាហារូបករណ៍រវាងវិទ្យាស្ថានជាតិ និងស្ថានទូតបារាំងសម្រាប់ថ្នាក់អនុបណ្ឌិត ផ្នែកទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ៣.ពិនិត្យនិងអនុម័តលើការស្នើសុំទូទាត់ជាមុនរវាងវិភាគទានមូលនិធីស ស.អ. ជាមួយនិឹងគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ និងនវានុវត្តន៍ របស់ប្រតិបត្តិករទូរគមនាគមន៍ សម្រាប់ឆ្នាំ២០១៨។ ៤.ពិនិត្យនិងអនុម័តលើទំហំទឹកប្រាក់ស្នើសុំទូទាត់ជាមុនរវាងវិភាគទានមូលនិធិ ស.អ. ជាមួយនឹងគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ និងនវានុវត្តន៍ របស់ប្រតិបត្តិករទូរគមនាគមន៍ សម្រាប់ឆ្នាំ២០១៧។ ៥.ពិនិត្យនិងអនុម័តលើគម្រោងបំពាក់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេស ដល់សាលាចំណេះដឹងទូទៅ។ ៦.កិច្ចការពាក់ព័ន្ធផ្សេងៗទៀត។