​ពិធី​​ដាក់ឱ្យដំណើរការបន្ទប់កុំព្យូទ័រនៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១៤ និង១៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​និង ជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍ ​និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិ ស.អ.) និងប្រធាន​ក្រុមប្រឹក្សាភិបាល​​មូលនិធិ​កាតព្វកិច្ច​សេវាសកលទូរគមនាគមន៍ (ក.ម.ក.ស.ទ.) អមដំណើរដោយ​គណៈប្រតិភូក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍, ​​អនុប្រធាន​ និងសមាជិក​នៃក្រុមប្រឹក្សាមូលនិធិ ស.អ. និង ក.ម.ក.ស.ទ. បានអញ្ជើញ​ធ្វើ​ជា​គណៈអធិបតី​ក្នុង​ពិធី​​ប្រគល់-ទទួលកុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រ​ការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថលនៅកម្រិតមធ្យមសិក្សាទុតិយភូមិ និង​ការដាក់​ឱ្យ​ដំណើរការជាផ្លូវការស្ថានីយអង់តែនទូរស័ព្ទចល័តថ្មី (BTS) ក្រោម​ក្របខ័ណ្ឌ​មូលនិធិ ស.អ. និង មូលនិធិ ក.ស.ទ. នៅវិទ្យាល័យហ៊ុនសែន...

មូលនិធិស.អ. បានរៀបចំវគ្គសិក្សាខ្លីសម្រាប់មន្ត្រីលេខាធិការដ្ឋាន

ថ្ងៃទី០៦-០៧ មូលនិធិស.អ.បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីរយៈពេលពីរថ្ងៃដើម្បីសិក្សាបន្ថែមស្តីអំពី​នីតិវិធីនៃការគ្រប់គ្រងគម្រោ "Project Management" នៅសាកលវិទ្យាល័យ  AUPP ដោយមានការចូលរួមពីក្រុមការងារលេខាធិការដ្ឋានមូលនិធិស.អ. មន្រ្តីវិទ្យាស្ថាន NIPTICT និងតំណាងប្រតិបត្តិករ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. លើកទី១៤

ព្រឹក​ថ្ងៃអង្គារ​ ​៧​រោច​ ​ខែ​អាសាឍ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ-CBRD Fund លើកទី១៤ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖ ១​. ​របាយការណ៍​លទ្ធផល​នៃ​ការងារ​និង​អនុវត្ត​គម្រោង​ឆ្នាំ​២​០​១​៧​-​២​០​១​៨​ ​របស់​មូលនិធិ​ ​ស​.​អ​ ​២​. ​សំណើ​សុំ​ទូទាត់​ ​និង​ការ​អនុវត្ត​គម្រោង​ ​របស់​ក្រុមហ៊ុន​ស្មា​ត​អា​ស្យា​តា​ ​៣​. ​សំណើ​សុំ​អាហារូបករណ៍​បន្ត​ការសិក្សា​ថ្នាក់បណ្ឌិត​ ​អនុ​បណ្ឌិត​ ​នៅ​ប្រទេស​បារាំង​ ​៤​. ​សំណើ​សុំ​រៀបចំ​ ​Seed​star​s ​Region​a​l​ ​Summit​ ​៥​. ​បទ​បង្ហាញ​គម្រោង​...

កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ Seedstars Asia Summit 2019

នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍ​លើវិស័យ​ទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍​និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាមូលនិធិ ស.អ. បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ Seedstars Asia Summit 2019 ​ដោយមានការចូលរួមពីធុរកិច្ចចាប់ផ្តើមថ្មីក្នុងវិស័យបច្ចេកវិទ្យា (Tech Startups), អាជីវកម្មពាក់ព័ន្ធ (Tech Related...

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. លើកទី១៣

ថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ-CBRD Fund លើកទី១៣ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖ ១. ការពិនិត្យនិងអនុម័តលើការស្នើសុំទូទាត់ជាមុនរវាងវិភាគទានមូលនិធិ ស.អ. ជាមួយនឹងគម្រោងអនុវត្ត ស.អ. សម្រាប់ឆ្នាំ ២០១៨ ២. គោលការណ៍ និងនីតិវិធីក្នុងការផ្តល់ហិរញ្ញប្បទានដល់ការអនុវត្តគម្រោង ស.អ. ៣. គោលការណ៍ទូទាត់ជាមុនរវាងវិភាគទានមូលនិធិ ស.អ. ជាមួយនឹងគម្រោងអនុវត្ត ស.អ. ៤. ផ្សេងៗ

កម្មវិធី SmartStart រដូវកាលទី៣រកឃើញក្រុមឈ្នះទាំង៥

ភ្នំពេញ៖ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ក្រុមហ៊ុន Smart បានរៀបចំកម្មវិធី Young Innovator Program រដូវកាលទី៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា- កូរ៉េ (CKCC) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា និង ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីនិងទូរគមនាគមន៍។ កម្មវិធីនេះមានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមកញ្ចប់ថវិការរបស់មូលនិធិ ស.អ.។ ការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រក្នុងឆ្នាំនេះ បានបង្ហាញពីគំនិតនានា ម្តងទៀតរបស់ក្រុមកំពូលៗចំនួន១៥ ដែលបានឆ្លងកាត់សិក្ខាសាលាក្នុងវគ្គ Technopreneurship Challengeនៅខេត្តកំពង់ចាម កាលពីខែមុន។ ក្រុមទាំងអស់នោះត្រូវបានជ្រើសរើសកាលពីខែមេសា ពីក្នុងចំណោមក្រុមចំនួន៣០ក្រុម...