ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា ដឹកនាំក្រុមការងារចុះពិនិត្យវិទ្យាល័យដែលបានបំពាក់កំព្យូទ័រនិងសម្ភារបច្ចេកទេសសម្រាប់គាំទ្រការអប់រំតាមប្រព័ន្ធឌីជីថល

កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេតា្ត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ) និងជា​អនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍ​លើវិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប.ទ និងជាប្រធានក្រុមប្រឹក្សាមូលនិធិស.អ., មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. និងតំណាងវិទ្យាស្ថានជាតិ NIPTICT បានចុះពិនិត្យវិទ្យាល័យចំនួន០៥​ (ប្រាំ)  ដែលត្រូវបានបំពាក់កំព្យូទ័រនិងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថល នៅខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ...

កម្មវិធីស្រ្តីកម្ពុជាក្នុងវិស័យបចេ្ចកវិទ្យា ២០២០

“កម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបចេ្ចកវិទ្យា២០២០” គឺជាការផ្តួចផ្តើម​របស់​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​​ ដើម្បី​​ជំរុញលើក​ទឹក​ចិត្ត​​ស្ត្រី​​​កម្ពុជា​ដែល​បាន​ចូលរួម​យ៉ាង​សស្រាក់​សស្រាំ​នា​ពេល​កន្លង​មកក្នុងការ​​អភិវឌ្ឍវិស័យ ប.គ.ព ។ សម្រាប់​ឆ្នាំ២០២០ នេះជាលើកទី៣ ហើយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​​ បានរៀបចំកម្មវិធីនេះក្រោមប្រធានបទ “ស្ត្រី និង សេដ្ឋកិច្ចឌីជីថល”។ កម្មវិធី​នេះ​នឹងផ្តល់​​រង្វាន់​ដល់​ស្រ្តី​ឆ្នើម​ចំនួនប្រាំ​រូប ដែល​​បាន​​ជ្រើសរើស​​​ចេញ​ពីចំណោម​អ្នកមាន​​​​ស្នាដៃទាំង​ឡាយ​​​ក្នុងវិស័យ​បច្ចេកវិទ្យានៅកម្ពុជា​ដើម្បីទទួល​ពានរង្វាន់កិត្តិយស​ជា”​ស្រ្តី​ឆ្នើម​ក្នុងវិស័យ​បច្ចេកវិទ្យាប្រចាំឆ្នាំ២០២០” ពីក្រសួង​ ប.ទ។ ហើយ​ការផ្តល់​ពានរង្វាន់​កិត្តិយស​ដល់​​ស្រ្តី​ឆ្នើម​​ នឹង​ប្រព្រឹត្តិទៅក្នុងព្រឹត្តិការណ៍ “ឌីជីថលកម្ពុជា ២០២០(Digital Cambodia 2020)”​ ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅសាលពិព័រណ៍កោះពេជ្រ ។ ពានរង្វាន់កិត្តិយស​សម្រាប់ឆ្នាំ២០២០ មាន​ ០៥ ប្រភេទដូចខាងក្រោម៖ ១. សហគ្រិន​ស្ត្រី​ឆ្នើម​ក្នុងវិស័យ​បច្ចេកវិទ្យា​ (​Cambodian Woman ICT Entrepreneur Award) នឹងត្រូវបាន​ផ្តល់​ដល់​​ស្រ្តី​​ដែលមានភាពជាអ្នកដឹកនាំ និងបាន​ធ្វើ​អាជីវកម្មខាង​ផ្នែក​ប.គ.ព ប្រកបដោយ​ជោគជ័យ​​​ មានការទទួលស្គាល់​ក្នុង​ស្រុក​និង​អន្តរជាតិ ព្រមទាំង​សក្តានុពល​ក្នុងការពង្រីកមុខ​របរ​របស់​ខ្លួន។ ២.​ វិស្វករ​ស្រ្តី​​ជោគជ័យ​ក្នុងជំ​នាញ​ ប.គ.ព (Cambodian Woman​...

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. លើកទី១៦

នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅ​ទីស្តីការ​ក្រសួង​ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ-CBRD Fund លើកទី១៦ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖ ១. របាយការណ៍ហិរញ្ញវត្ថុរបស់ (មូលនិធិ ស.អ. - CBRD Fund) ប្រចាំឆ្នាំ២០១៨-២០១៩២. របាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការ (មូលនិធិ ស.អ. - CBRD Fund) ឆ្នាំ២០១៩ និង២០២០៣....

សន្និសីទសារព័ត៌មាន ស្ដីពី “ពិព័រណ៍ ឌីជីថលកម្ពុជា ២០២០” (Digital Cambodia 2020)

ថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានរៀបចំសន្និសីទសារព័ត៌មានអំពីព្រឹត្តិការណ៍ “ឌីជីថលកម្ពុជា ២០២០ (Digital Cambodia 2020)” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ.) និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិស.អ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក...

​Seedstars Summit Asia 2019 រៀបចំលើកដំបូង​នៅ​កម្ពុជា ​ក្រោម​ប្រធាន​បទ​ “S​hap​in​g​ ​t​h​e​ ​Future​ of​ ​E​n​t​rep​r​e​n​e​ur​ship​”

នៅថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ត្រាំ​ អុី​វ​តឹក​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធាននៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) បានធ្វើជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំ Seedstars Summit Asia 2019 ជាលើកដំបូងនៅកម្ពុជា ក្រោមប្រធានបទ “Shaping the Future of Entrepreneurship” ដោយមានការចូលរួមពីតំណាងស្ថានទូត, ក្រុមប្រឹក្សាមូលនិធិ ស.អ., ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, តំណាងក្រសួងពាក់ព័ន្ធ, ដៃគូរអភិវឌ្ឍន៍និងសន្ទនា, វិនិយោគគិន,...

ពិធីបញ្ចុះបឋមសិលា អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា (Tech Center)

ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) បាន​ប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគារ មជ្ឈមណ្ឌល​បច្ចេកវិទ្យា (Tech Center) ក្រោម​អធិបតីភាព ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាមូលនិធិ ស.អ.  ដោយមាន​ការ​ចូលរួមពី​សំណាក់ថ្នាក់ដឹកនាំ​​នៃ​ក្រសួងប.ទ អនុប្រធាននិងសមាជិកក្រុមប្រឹក្សាមូលនិធិ ស.អ. តំណាង​ក្រុមហ៊ុនមិត្តហ្វូន មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. សាស្ត្រាចារ្យ...