កិច្ចប្រជុំលើកទីមួយរបស់លេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. ស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រឆ្នាំ២០១៧-២០១៨
ភ្នំពេញ: នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. បើកកិច្ចប្រជុំលើកទីមួយ ស្តីពី ការរៀបចំផែនការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០១៧-២០១៨ នាថ្ងៃសុក្រ ៤រោច ខែបុស្ស នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨។
កិច្ចប្រជុំលើកទីបួនរបស់ក្រុមប្រឹក្សាភិបាលមូលនិធិស.អ.
ភ្នំពេញ៖ ថ្ងៃពុធ ១០កើត ខែបុស្ស នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ត្រាំ អុីវតឹក ដឹកនាំប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីពិនិត្យពិភាក្សានិងសម្រេចលើរបៀបវារៈចំនួន០៥ គឺ
១. ពិនិត្យ និងអនុម័តទៅលើផែនការកសាងសមត្ថភាព និងស្រាវជ្រាវ និងអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០១៧-២០១៨
២. ពិនិត្យ និងអនុម័តទៅលើផែនការថវិកាលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ.
៣. ពិនិត្យ និងអនុម័តទៅលើសំណើសុំសមាសភាពមន្ត្រីដែលត្រូវបម្រើការងារក្នុងលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. ឆ្នាំ២០១៨
៤....
វេទិការធុរកិច្ចបច្ចេកវិទ្យា និងសហគ្រាសខ្នាតតូចនិងមធ្យម ឆ្នាំ២០១៧ (មានវីដេអូ)
ភ្នំពេញ៖ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជា ប្រធានក្រុមប្រឹក្សាមូលនិធិស.អ អញ្ជើញបើកវេទិការធុរកិច្ចបច្ចេកវិទ្យា និងសហគ្រាសខ្នាតតូចនិងមធ្យម ឆ្នាំ២០១៧ នាថ្ងៃអង្គារ ២កើត ខែបុស្ស នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញសូហ្វីតេភូគីត្រា។
https://www.youtube.com/watch?v=SmxQsVCYc24
កិច្ចប្រជុំលើកទីបីរបស់ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ.
ភ្នំពេញ៖ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ត្រាំ អុីវតឹក ដឹកនាំប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នាថ្ងៃអង្គារ៍ ១១រោច ខែកត្តិក នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
កិច្ចប្រជុំលើកទីពីររបស់ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ.
ភ្នំពេញ៖ នាថ្ងៃចន្ទ ១១កើត ខែកត្តិក នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ត្រាំ អុីវតឹក ដឹកនាំប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីពិនិត្យពិភាក្សានិងសម្រេចលើរបៀបវារៈចំនួន០៣ គឺ
១.ការជ្រើសរើសធនាគារដើម្បីបើកគណនីរបស់មូលនិធិ ស.អ.
២.ផែនការការងារ និងផែនការហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សាភិបាល និងលេខាធិការដ្ឋានឆ្នាំ២០១៧
៣.ការផ្ដល់លាភការ ប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភសម្រាប់ក្រុមប្រឹក្សាភិបាល និងមន្ត្រីនៃលេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលមូលនិធិ និងការងារពាក់ព័ន្ធផ្សេងទៀត៕