កម្មវិធីស្រ្តីកម្ពុជាក្នុងវិស័យបចេ្ចកវិទ្យា ២០២០

“កម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបចេ្ចកវិទ្យា២០២០” គឺជាការផ្តួចផ្តើម​របស់​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​​ ដើម្បី​​ជំរុញលើក​ទឹក​ចិត្ត​​ស្ត្រី​​​កម្ពុជា​ដែល​បាន​ចូលរួម​យ៉ាង​សស្រាក់​សស្រាំ​នា​ពេល​កន្លង​មកក្នុងការ​​អភិវឌ្ឍវិស័យ ប.គ.ព ។ សម្រាប់​ឆ្នាំ២០២០ នេះជាលើកទី៣ ហើយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​​ បានរៀបចំកម្មវិធីនេះក្រោមប្រធានបទ “ស្ត្រី និង សេដ្ឋកិច្ចឌីជីថល”។ កម្មវិធី​នេះ​នឹងផ្តល់​​រង្វាន់​ដល់​ស្រ្តី​ឆ្នើម​ចំនួនប្រាំ​រូប ដែល​​បាន​​ជ្រើសរើស​​​ចេញ​ពីចំណោម​អ្នកមាន​​​​ស្នាដៃទាំង​ឡាយ​​​ក្នុងវិស័យ​បច្ចេកវិទ្យានៅកម្ពុជា​ដើម្បីទទួល​ពានរង្វាន់កិត្តិយស​ជា”​ស្រ្តី​ឆ្នើម​ក្នុងវិស័យ​បច្ចេកវិទ្យាប្រចាំឆ្នាំ២០២០” ពីក្រសួង​ ប.ទ។ ហើយ​ការផ្តល់​ពានរង្វាន់​កិត្តិយស​ដល់​​ស្រ្តី​ឆ្នើម​​ នឹង​ប្រព្រឹត្តិទៅក្នុងព្រឹត្តិការណ៍ “ឌីជីថលកម្ពុជា ២០២០(Digital Cambodia 2020)”​ ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅសាលពិព័រណ៍កោះពេជ្រ ។ ពានរង្វាន់កិត្តិយស​សម្រាប់ឆ្នាំ២០២០ មាន​ ០៥ ប្រភេទដូចខាងក្រោម៖ ១. សហគ្រិន​ស្ត្រី​ឆ្នើម​ក្នុងវិស័យ​បច្ចេកវិទ្យា​ (​Cambodian Woman ICT Entrepreneur Award) នឹងត្រូវបាន​ផ្តល់​ដល់​​ស្រ្តី​​ដែលមានភាពជាអ្នកដឹកនាំ និងបាន​ធ្វើ​អាជីវកម្មខាង​ផ្នែក​ប.គ.ព ប្រកបដោយ​ជោគជ័យ​​​ មានការទទួលស្គាល់​ក្នុង​ស្រុក​និង​អន្តរជាតិ ព្រមទាំង​សក្តានុពល​ក្នុងការពង្រីកមុខ​របរ​របស់​ខ្លួន។ ២.​ វិស្វករ​ស្រ្តី​​ជោគជ័យ​ក្នុងជំ​នាញ​ ប.គ.ព (Cambodian Woman​...