”កម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ២០១៨” គឺជាការផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីជំរុញលើកទឹកចិត្តស្រ្តីឱ្យចូលរួមកាន់តែច្រើនក្នុងវិស័យ ប.គ.ព រួមចំណែកក្នុងដំណើរការប្រែក្លាយកម្ពុជាជាសង្គមឌីជីថល និងដើម្បីបង្ហាញពីការតាំងចិត្តរបស់កម្ពុជាក្នុងកាត់បន្ថយគម្លាតឌីជីថលក្នុងវិស័យយេនឌ័រ។ កម្មវិធីនេះនឹងផ្តល់រង្វាន់ដល់ស្រ្តីឆ្នើមចំនួនបីរូប ដែលបានជ្រើសរើសចេញពីចំណោមអ្នកមានស្នាដៃទាំងឡាយក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា។ ពានរង្វាន់សម្រាប់ស្ត្រីមានបីប្រភេទដូចខាងក្រោម៖
២. វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព (Cambodian Woman ICT Engineer Award) នឹងត្រូវបានផ្តល់ដល់ស្រ្តីជាអ្នកដឹកនាំដែលមានជំនាញជាវិស្វករផ្នែកបច្ចេកវិទ្យា មានការច្នៃប្រឌិតខ្ពស់ ហើយទទួលបានជោគជ័យក្នុងការប្រើប្រាស់ជំនាញរបស់ ខ្លួនបម្រើការក្នុងស្ថាប័នផ្សេងៗរហូតដល់ពេលបច្ចុប្បន្ន។
៣. ស្រ្តីដែលបានចូលរួមជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គមឬសហគមន៍ (Cambodian Woman ICT For Community Award) នឹងត្រូវផ្តល់ដល់ស្រ្តីដែលមានភាពជាអ្នកដឹកនាំមានជំនាញបច្ចេកវិទ្យា និងបានចូលរួមយ៉ាងសកម្ម ដោយលះបង់កម្លាំងកាយចិត្ត និងពេលវេលារបស់ខ្លួនដោយស្ម័គ្រចិត្តក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាដល់សង្គមឬសហគមន៍ ឬក៏ជាស្រ្តីដែលបានបង្កើតដំណោះស្រាយបច្ចេកវិទ្យាណាមួយសម្រាប់បម្រើដល់ប្រយោជន៍សង្គមមិនគិតថ្លៃ។
ដើម្បីអាចជ្រើសរើសជ័យលាភីមកទទួលយកនូវរង្វាន់ទាំងបីប្រភេទនេះបាន ក្រសួងស្នើសុំឱ្យស្ថាប័នពាក់ព័ន្ធ និងសមាគមបណ្តាញការងារទាំងឡាយចាត់ផ្តល់ឈ្មោះបេក្ខនារី ព្រមទាំងប្រវត្តិរូបនិងប្រវត្តិការងារសម្រាប់ធ្វើការជ្រើសរើស។ ស្រ្តីឆ្នើមចំនួនបីរូបនឹងផ្តល់កិត្តិយសទទួលពានរង្វាន់ព្រមទាំងរង្វាន់លើកទឹកចិត្តនានា ពីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍។ ពួកគេក៏នឹងត្រូវស្នើសុំផ្តល់បទសម្ភាសន៍ដើម្បីបង្កើតជាវីដេអូខ្លីៗក្នុងប្រធានបទ “ការផ្តល់សិទ្ធិអំណាចដល់ស្រ្តីតាមរយៈបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន “ សម្រាប់ផ្សព្វផ្សាយជំរុញការចូលរួមរបស់ស្រ្តីដទៃទៀតជាបន្តបន្ទាប់ដែរ។
ចុចលើទីនេះដើម្បីបំពេញពាក្យស្នើសុំបេក្ខភាព (NOMINATION)