ភ្នំពេញ៖ នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. បើកកិច្ចប្រជុំលើកទី៥ លើរបៀបវីរៈចំនួន០៤
១.ស្នើសុំអនុម័ត និងវាយត្រាលើផែនការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
២. ពិនិត្យ និងអនុម័តទៅលើពាក្យស្នើសុំគម្រោងសាងសង់មជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
៣. ពិនិត្យ និងអនុម័តលើការស្នើសុំទូទាត់ជាមុនរវាងវិភាគទានមូលនិធិ ស.អ. ជាមួយនឹងគម្រោងអនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ និងនវានុវត្តន៍ របស់ប្រតិបត្តិករទូរគមនាគមន៍។
៤. កិច្ចការពាក់ព័ន្ធផ្សេងៗទៀត។