ព្រឹកថ្ងៃចន្ទ ១រោច ខែអាសាធ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក្រសួង ប.ទ)និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិស.អ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ-CBRD Fund លើកទី១៧ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖
១ របាយការណ៍ហិរញ្ញវត្ថុមូលនិធិស.អ.
២ សំណើសុំអនុម័តថវិកាដល់គម្រោងផ្ដល់អាហារូបករណ៍
៣ ផ្សេងៗ