កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. លើកទី១៦

1028

នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅ​ទីស្តីការ​ក្រសួង​ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ-CBRD Fund លើកទី១៦ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖

១. របាយការណ៍ហិរញ្ញវត្ថុរបស់ (មូលនិធិ ស.អ. – CBRD Fund) ប្រចាំឆ្នាំ២០១៨-២០១៩
២. របាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការ (មូលនិធិ ស.អ. – CBRD Fund) ឆ្នាំ២០១៩ និង២០២០
៣. របាយការណ៍សកម្មភាពការងារ របស់លេខាធិការដ្ឋាន របស់មូលនិធិ ស.អ. ឆ្នាំ២០១៩ និងផែនការការងារឆ្នាំ២០២០
៤. សំណើសុំអនុម័តសេចក្តីព្រាងថវិកាលេខាធិការដ្ឋាន របស់មូលនិធិ ស.អ. ឆ្នាំ២០២០៕