កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. លើកទី១៣

965

ថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ-CBRD Fund លើកទី១៣ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖

១. ការពិនិត្យនិងអនុម័តលើការស្នើសុំទូទាត់ជាមុនរវាងវិភាគទានមូលនិធិ ស.អ. ជាមួយនឹងគម្រោងអនុវត្ត ស.អ. សម្រាប់ឆ្នាំ ២០១៨

២. គោលការណ៍ និងនីតិវិធីក្នុងការផ្តល់ហិរញ្ញប្បទានដល់ការអនុវត្តគម្រោង ស.អ.

៣. គោលការណ៍ទូទាត់ជាមុនរវាងវិភាគទានមូលនិធិ ស.អ. ជាមួយនឹងគម្រោងអនុវត្ត ស.អ.

៤. ផ្សេងៗ