កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. លើកទី១១

778

នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន  (មូលនិធិ ស.អ-CBRD Fund)

ភ្នំពេញ៖រសៀលថ្ងៃអង្គារ ០៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. បានបើកកិច្ចប្រជុំលើកទី១១ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារ:ស្ដីពី៖

១.ផែនការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០១៩-២០២០

២.គម្រោងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យា និង

៣.ការបំពាក់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេសសម្រាប់គាំទ្រការបង្រៀនបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ចំនួន០២គម្រោងស្ថិតនៅវិទ្យាល័យ ហ៊ុនសែនកំពង់លែង ស្រុកកំពង់លែង និង វិទ្យាល័យហ៊ុនសែនទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមគម្រោងមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕