កិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិ ស.អ. លើកទី១៩

2406

នារសៀលថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ.) ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួង ប.ទ. និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិ ស.អ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិ ស.អ. លើកទី១៩ ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈ មានដូចខាងក្រោម៖

១. វឌ្ឍនភាពការងារលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. និងក្រុមប្រឹក្សាមូលនិធិ ស.អ.

២. វឌ្ឍនភាពគម្រោង Digital Skills Assessment Survey

៣. ផ្សេងៗ