កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. លើកទី១២

924

ព្រឹកថ្ងៃអង្គារ ០៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ-CBRD Fund លើកទី១២ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖


១. របាយការណ៍វឌ្ឍនភាពការងារលេខាធិការដ្ឋានរបស់មូលនិធិ ស.អ-CBRD Fund
២. បទបង្ហាញពីរបាយការណ៍ ‘‘Tech Start Up Report’’
៣. របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តគម្រោងបំពាក់កុំព្យូទ័រ នៅតាមសាលាមធ្យមសិក្សាទុតិយភូមិ
៤. គោលការណ៍ និងនីតិវិធីស្តីពីការផ្តល់ហិរញ្ញប្បទានមូលនិធិ ស.អ-CBRD Fund ៕