ការចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងបំពាក់កុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀន បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្រិតមធ្យមសិក្សាទុតិយភូមិ

948

ថ្ងៃសុក្រ​​ ​១៣ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវ​នឹងថ្ងៃទី១៨ ខែមករា​ ឆ្នាំ២០១៩ នៅទីស្តីការ​ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ មាន​រៀបចំពិធីចុះកិច្ច​ព្រមព្រៀង​ត្រីភាគី​ដើម្បី​អនុវត្ត​គម្រោង​បំពាក់​កុំព្យូទ័រ​ និងសម្ភារៈបច្ចេកទេស​គាំទ្រ​ការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ​នៅកម្រិត​មធ្យមសិក្សា​ទុតិយភូមិ រវាង​ ក្រុមប្រឹក្សាមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា-គមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិ ស.អ.) និងក្រសួង​អប់រំ យុវជន​ និងកីឡា និងក្រុមហ៊ុន Viettel (Cambodia)។

ការអនុវត្តគម្រោង​នេះមាន​គោលដៅ​​ចម្បង​គឺ​បំពាក់បំណិនវិជ្ជាជីវៈខាង​ផ្នែកបច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន ដល់​សិស្ស​មធ្យមសិក្សា ក៏ដូចជាដើម្បីទាក់ទាញចំណាប់​អារម្មណ៍របស់​ពួកគាត់​ក្នុងការ​ចាប់យកជំនាញបច្ចេកវិទ្យា​​នៅថ្នាក់ឧត្តម​សិក្សា។ បន្ថែម​ពី​លើ​នេះ គម្រោង​នេះមានបំណង​​ផ្តល់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា​ ​សម្រាប់បម្រើ​ដល់​​គោលដៅ​អប់រំ​ផ្សេង​ទៀត​របស់​ក្រសួង​អប់រំ យុវជន និងកីឡាដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ​​ ហង់ ជួន ណារ៉ុន បានមានចំណាប់អារម្មណ៍ថា “ការបំពាក់បន្ទប់កុំព្យូទ័រ និងការបណ្តុះ-បណ្តាលមុខវិជ្ជា ICT គឺស្របតាមគោលដៅគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងធានាឱ្យបានថាសិស្សានុសិស្សដែលបញ្ចប់មធ្យមសិក្សាទុតុយភូមិមានចំណេះដឹងមូលដ្ឋានផ្នែកបច្ចេក​វិទ្យា​ព័ត៌មាន​និង​សារ​គមនាគមន៍ បម្រើការងារ និងការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។”

ឯកឧត្តមបណ្ឌិតសភាចារ្យ​​ ហង់ ជួន ណារ៉ុន បានមានចំណាប់អារម្មណ៍ថា “ការបំពាក់បន្ទប់កុំព្យូទ័រ និងការបណ្តុះ-បណ្តាលមុខវិជ្ជា ICT គឺស្របតាមគោលដៅគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងធានាឱ្យបានថាសិស្សានុសិស្សដែលបញ្ចប់មធ្យមសិក្សាទុតុយភូមិមានចំណេះដឹងមូលដ្ឋានផ្នែកបច្ចេក​វិទ្យា​ព័ត៌មាន​និង​សារ​គមនាគមន៍ បម្រើការងារ និងការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។”

លោក ង្វៀន​ ថាន់​ ញួង អគ្គនាយក​ក្រុមហ៊ុន Viettel (Cambodia) បានមានប្រសាសន៍ក្នុងពិធីចុះកិច្ចព្រមព្រៀង​នេះថា “ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន Viettel (Cambodia) ពិតជារីករាយក្នុងការសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សនិងជំរុញទៅលើការអភិវឌ្ឍ ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ក្រុមហ៊ុន Viettel (Cambodia)ប្តេជ្ញាថានៅតែបន្តរក្សាតុល្យភាពក្នុងការរួមចំណែករវាងការជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍសង្គម។”​​​​

ការបំពាក់ឧបករណ៍សម្ភារៈនៃគម្រោងនេះនឹងធ្វើនៅសាលា​មធ្យមសិក្សា​ទុតិយភូមិចំនួន ​២០ ដែល​ជ្រើសរើស​ដោយ​ក្រសួងអប់រំ​ យុវជន និងកីឡា ហើយការជ្រើសរើស​នឹងរួចរាល់​ក្នុងឆ្នាំ២០១៩ ​នេះ។ រីឯ​ថវិកា​​ប្រើប្រាស់​សម្រាប់​អនុវត្តគម្រោងនេះ គឺជាថវិកា​មូលនិធិ ស.អ.  ដែលជាចំណែក​វិភាគទានបង់​ដោយ​ក្រុមហ៊ុន​ Viettel (Cambodia) ។