Young Innovator Program 2 បានរកឃើញក្រុមជ័យលាភីទាំង៥

836

ថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុន Smart បានរៀបចំកម្មវិធី Young Innovator Program នៅសណ្ឋាគារ Sunway Hotel Phnom Penh ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា និង ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីនិងទូរគមនាគមន៍។ កម្មវិធីនេះមានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមកញ្ចប់ថវិការរបស់មូលនិធិ ស.អ.។

វេទិការនេះមានអ្នកចូលរួមប្រមាណ២០០នាក់ និង មានគណៈកម្មការវាយតម្លៃការប្រកួតចំនួន៥រូបមកពីស្ថាប័នផ្សេងៗ។ កម្មវិធីនេះមានគោលបំណងអភីវឌ្ឍន៍គំណិតអាជីវកម្មឌីជីថលរបស់និស្សិតដែលកំពង់សិក្សាកម្រិតសាកលវិទ្យាល័យ ហើយនិសិត្សចំនួន១២០នាក់ត្រូវបានជ្រើសរើសចូលរួមវគ្គដំបូង ដោយត្រូវបែងចែកជា៣០ក្រុម ដើម្បីបង្កើតនូវគម្រូអាជីវកម្មតាមក្រុមនីមួយៗ។ ក្នុងចំណោមក្រុមទាំង៣០ និងធ្វើការប្រកួតដើម្បីយក១៥ក្រុម ដើម្បីធ្វើការប្រកួតនូវជុំទី២។

ក្រុមទាំង១៥ និងត្រូវធ្វើបទបង្ហាញមុខគណៈកម្មការទាំង៥រូបនូវគម្រូអាជីវកម្មរបស់ខ្លួន ដោយបង្ហាញអំពីអត្ថប្រយោជន៍របស់កម្មវិធីរបស់ពួកគេ។ លើសពីនេះទៅទៀតក្រុមដែលត្រូវបានជ្រើសរើសទាំង៥ និងត្រូវបានទៅចូលរួមវគ្គ Incubation ចំនួន៦ខែជាមួយនិងប្រាក់រង្វាន់៤០០០ដុល្លារ ដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេទៅមុខទៀត ដោយការប្រើប្រាស់  Impact Hub ជាការិយាល័យដោយឥគិតថ្លៃ ព្រមទាំងការបណ្តុះបណ្តាលបន្ថែមពីអ្នកជំនាញ។ បន្ទាប់ពីរយៈពេល៦ខែក្នុងការអភិវឌ្ឍន៍ ក្រុមដែលមានការវិវឌ្ឍលឿនជាងគេនិងត្រូវបានជ្រើសរើសទៅទស្សនកិច្ចសិក្សានៅប្រទេសសាំហ្កាពួរ។

ក្រុមជ័យលាភីទាំង៥រួមមាន៖

១.Malis-ជាកម្មវិធីដែលធ្វើឳ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការណាត់ជួបមុនជាមួយ និងហាងកែសម្ផស្ស

២.Homex​-ជាកម្មវីធីដែលអ្នកប្រើប្រាស់អាចស្វែងរកបាននូវអ្នកបច្ចេកទេសក្នុងការជួសជុលនៅពេលដែលមានបញ្ហានៅក្នុងផ្ទះ

៣.Tos Rean-ជាកម្មវិធីដែលស្វែងរកនូវគ្រូបង្រៀនបន្ថែមសម្រាប់សិស្ស

៤.Haystome-ជាកម្មវិធីដែលតភ្ជាប់ភ្ញៀវទេសចរណ៍អន្តរជាតិជាមួយ និងសិល្បះករដើម្បីស្វែងយល់អំពីសិល្បះវប្បធ៌មខ្មែរ

៥.Somjot-ជាកម្មវិធីដែលសម្រួលដល់ការចតយានជំនិះមានភាពឆាប់រហ័ស និងមានសុវត្ថិភាពដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទដៃ

Malis 

Homex​ 

Tos Rean 

Haystome

Somjot

ក្រុមជ័យលាភីទាំង៥