កិច្ចប្រជុំលើកទីបួនរបស់ក្រុមប្រឹក្សាភិបាលមូលនិធិស.អ.

810

ភ្នំពេញ៖ ថ្ងៃពុធ ១០កើត ខែបុស្ស នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ត្រាំ អុីវតឹក ដឹកនាំប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីពិនិត្យពិភាក្សានិងសម្រេចលើរបៀបវារៈចំនួន០៥ គឺ

១.​​​​ ពិនិត្យ និងអនុម័តទៅលើផែនការកសាងសមត្ថភាព​​ និងស្រាវជ្រាវ និងអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍​ និងព័ត៌មាន​ ឆ្នាំ២០១៧-២០១៨

២. ពិនិត្យ និងអនុម័តទៅលើផែនការថវិកាលេខាធិការដ្ឋាន​នៃក្រុមប្រឹក្សាមូលនិធិ​ ស.អ.​

៣. ពិនិត្យ និងអនុម័តទៅលើសំណើសុំសមាសភាពមន្ត្រីដែលត្រូវបម្រើការងារក្នុងលេខាធិការដ្ឋាននៃក្រុមប្រឹក្សាមូលនិធិ ស.អ. ឆ្នាំ២០១៨

៤.​ កំណត់កាលបរិច្ឆេទនៃការបង់វិភាគទានចូលមូលនិធិ ស.អ. ឆ្នាំ២០១៨

៥.​ កិច្ចការពាក់ព័ន្ធផ្សេងៗទៀត។​ ​